ព័ត៌មាន
រដ្ឋមន្រី្តសុខាភិបាល «សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចូលរួមបណ្តុះធនធានមនុស្សប្រកបដោយសមត្ថភាព និងក្រមសីលធម៌»
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាសាកលវិទ្យាល័យ គំមួយ លើការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលប្រកបដោយសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្តបន្តថា ៖ អនុលោមតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បាននិងកំពុងជំរុញការលើកកម្ពស់គុណភាពបណ្តុះបណ្តាល នៅតាមគ្រប់គ្រឹះស្ថានបណ្តុះ បណ្តាល វិជ្ជាជីវៈសុខាភិបាល និងអមសុខាភិបាល ទាំងរដ្ឋ និងឯកជន តាមរយៈ ការ កែលំអ កម្មវិធីសិក្សា ការអនុវត្តគោលការណ៍ច្បាប់ ការធ្វើទំនើបកម្មការរៀន និងការបង្រៀន និងការពង្រឹងសមត្ថភាពគ្រូទ្រឹស្តី និងកម្មសិក្សា ។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមចូលរួមផ្តល់អនុសា សន៍មួយចំនួន ជូនសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល ដើម្បកទៅអនុវត្ត
1- បន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ដោយធ្វើបច្ចុប្បន្នភាព ជាប្រចាំលើ កម្មវិធី សិក្សា នៅ គ្រប់កម្រិត។
2- បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មី ៗ ជាពិសេសវគ្គវិក្រិត្យការបុគ្គលិកសុខាភិបាល ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងតម្រូវការជាក់ស្តែងក្នុងវិស័យសុខាភិបាល។
3- ខិតខំពង្រីកការផ្សព្វផ្សាយ និងការលើកស្ទួយកិត្យានុភាពវិជ្ជាជីវៈសុខាភិបាល ក្នុងចំណោមអនាគតនិស្សិត និងសាធារណជន សំដៅបង្កើនចិត្តចង់ចូលរៀន និងស្រឡាញ់វិជ្ជាជីវៈសុខាភិបាល ចូលរួមបម្រើសុខុមាលភាពប្រជាពលរដ្ឋយើង ឱ្យបានកាន់ប្រសើរឡើង។
4- យកចិត្តទុកដាក់ពង្រឹងសមត្ថភាពគរុកោសល្យ សម្រាប់សាស្រ្តាចារ្យ ដើម្បីសម្រេចបាន នូវការបណ្តុះ បណ្តាល បែបសមត្ថភាពស្នូលជាគោល សម្រាប់កម្មវិធីសិក្សាគ្រប់កម្រិត។
5- យកចិត្តទុកដាក់បន្ថែមទៀត លើការលើកកម្ពស់ក្រមសីលធម៌វីជ្ជាជីវៈ និងការ អនុវត្ត ច្បាប់ក្នុងវិស័យ សុខាភិបាល ដោយរិះរកវិធីសាស្រ្តក្នុងការបង្រៀននិងវាយតម្លៃឲ្យ កាន់តែប្រសើរឡើង។
6- បន្តពង្រឹងការងារអភិបាលកិច្ច និងការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាល បន្តជាប្រចាំ អំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីបុគ្គលិក និងជំរុញ ការ ធ្វើទំនើបកម្មការងារអភិបាលកិច្ច និងគ្រប់គ្រងដោយប្រើប្រាស់នូវកាលានុវត្តភាព របស់ បច្ចេកវិទ្យា ឲ្យបានច្រើនបំផុត ដែលអាចធ្វើទៅបាន ក្នុងការបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមស្រប បម្រើដល់ការរៀននិងបង្រៀន ផ្តោតលើសមត្ថភាព។
7- បន្តជំរុញការងារសិក្សាស្រាវជ្រាវដោយសហការជាមួយដៃគូរជាតិ និងអន្តរជាតិ បន្ថែមទៀត ដើម្បីស្វែងរកនូវរបកគំហើញថ្មីៗសម្រាប់ជាធាតុចូលសំខាន់ ក្នុងការ រៀបចំ គោលនយោបាយ និងយុទ្ធសា ស្រ្តសុខាភិបាលនាពេលអនាគត។
8- បន្តពង្រឹងនូវទំនាក់ទំនងភាពជាដៃគូ រវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងទីតាំងកម្មសិក្សាគ្រប់កម្រិត និងសូមអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ទីរ ពេទ្យ និងទីតាំងកម្មសិក្សាផ្សេងៗទៀត ទាំងអស់ សូមបន្តគាំទ្រសហការយ៉ាង ជិតស្និទ្ធជាមួយសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល ក្នុងការជួយផ្តល់ នូវ សាស្រ្តាចារ្យ មកបង្រៀន ក៏ដូចជាមកចូលរួមកែលំអ ឧបករណ៍បង្រៀននិងឧបករណ៍វាយតម្លៃនិស្សិត នៅសាកល វិទ្យា័យ វិទ្យាសាស្រ្តសុខាភិបាលព្រមទាំងផ្តល់សាស្រ្តាចារ្យជួ យ ពង្រឹងគុណភាពកម្មសិក្សា ដល់ និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។
9- បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាសាកលវិទ្យាល័យអង្គការ ស្ថាប័ន ជាតិ និងអន្តរជាតិ សំដៅជំរុញការកៀរគរធនធាន ទាំងបច្ចេកទេស និងថវិកា សម្រាប់ការអភិវឌ្ឍសាកលវិទ្យាល័យ ឱ្យកាន់តែឈានឡើងក្នុងកម្រិតអន្តរជាតិ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្តាដៃគូអភិវឌ្ឍន៍នានា ដែលបានធ្វើកិច្ចសហការជាមួយសាកលវិទ្យាល័យ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់និស្សិតទាំងអស់ខិតខំ បេ្តជ្ញាចិត្តរៀនសូត្រ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ទាំងពេលកំពុងសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ និងប្រទេសជាតិ។
បើតាមឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្ហាញពីភាពរីកចម្រើនឈានឡើងជាបន្តបន្ទាប់របស់សាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល និងការទទួលបាននូវចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមសាកលវិទ្យាល័យជាង២០០លើសកលលោ ក សម្រាប់ការវាយតម្លៃពី World’s University with Real impact (WURI) ស្តីពីការផ្លាស់ប្តូរ និងការបើកចំហរ និងការទទួលបានការទទួលស្គាល់គុណភាព ISO សម្រាប់មន្ទីរពិសោធន៍ទាំងពីរ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានធ្វើឲ្យ សាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល កាន់តែមានកិត្យានុភាព និងការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ ជំរុញបាននូវទំនុកចិត្តពី និសិ្សត អាណាព្យាបាល ព្រមទាំងសាធារណជន លើការងារបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្តល់ សេវាផ្សេងៗប្រកប ដោយ គុណភាព។ គិតត្រឹមខែតុលា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដំណើរការកម្មវិធីបណ្តុះបណ្តាល ចំនួន៥១កម្មវិធី ដោយមាននិស្សិតសរុបចំនួន ៧,៩៤៩ នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ៤,៩៦៦នាក់។ ក្នុងចំណោមនិស្សិតទាំងនោះ មាននិស្សិត ចំនួន៧២៧នាក់ (ស្រីចំនួន ៥០៩នាក់) បានទទួលអាហារូបករណ៍បង់ថ្លៃជំនួសដោយរាជរដ្ឋាភិបាលកម្ពុជា។ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន៦១នាក់ (ស្រីចំនួន២១នាក់) បានទទួលអាហារូបករណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងនិស្សិតថ្នាក់បរិញ្ញាបត្រជានខ្ស់ ចំនួន២នាក់បានទទួលអាហារូបករណ៍ពីសម្តេចមហាបវរធិបតី ហ៊ុន មាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី៕
អត្ថបទ រដ្ឋា
























-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ