ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្ត និងបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជានាពេល កន្លងមក យ៉ាងច្រើនលើសលប់។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី រម្លឹកកាលពីសប្ដាហ៍មុន កម្ពុជាបានដឹកនាំកិច្ចប្រជុំធំៗ ជាច្រើន ក្នុងនោះមានថ្នាក់ដឹកនាំប្រទេស និងគណបក្សនយោបាយមកពីប្រទេសជាច្រើននៅទូទាំងតំបន់ និងពិភពលោកបានអញ្ជើញមកចូលរួម ប៉ុន្ដែអ្វីដែលគួឱ្យគត់សម្គាល់នោះ គឺកិច្ចប្រជុំទាំងអស់បានលើកឡើងពីគុណតម្លៃនៃសន្ដិភាព។
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលនានាដែលបានកើត ឡើងនៅក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាស្នាដៃ និងការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីរកយុត្តិធម៌ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ នេះ បន្ទាប់ពីមានជម្លោះយ៉ាងរ៉ាំរ៉ៃក្រោយមានការញុះញង់ពីខ្មោចគណបក្សប្រឆាំងនោះ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ ជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះពីរជាន់គឺទី១ កែប្រែតំបន់ដែលធ្លាប់តែប្រយុទ្ធគ្នា ក្នុងសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ និងទី២ គឺការដោះស្រាយបញ្ហាជម្លោះដីធ្លី ។
-សម្ដេចធិបតី៖ តម្លៃសន្តិភាពយើងមើលមិនឃើញនោះទេ ប៉ុន្តែនៅពេលដែលវាបាត់បង់នោះ បានយើងដឹងថា សន្តិភាពមានតម្លៃប៉ុណ្ណា។ សម្ដេចធិបតី បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿតាមញុះញង់របស់ពួកក្រុមជ្រុលនិយមមួយចំនួន ចូលរួមទប់ស្កាត់កុំឲ្យមានសង្គ្រាមកើតឡើង នៅក្នុងប្រទេសរបស់យើង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ពេលកម្ពុជាដឹកនាំកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំប្រទេស និងមេដឹកនាំគណបក្ស គឺបានលើកឡើងពីតម្លៃនៃន្ដិភាព ប៉ុន្ដែយើងមើលឃើញតម្លៃនៃសន្ដិភាពកាន់តែខ្លាំង គឺនៅពេលដែលបាត់បង់សន្ដិភាព។ ឧទាហរណ៍ដូចជា សង្គ្រាមនៅ ប្រទេសរុស្ស៊ី-អ៊ុយក្រែន, អ៊ីស្រាអែល និងបាឡេស្ទីនជាដើម ដែលពលរដ្ឋជាច្រើនកំពុងរងគ្រោះ ហេរដ្ឋារចនាសម្ព័ន្ធដែលខិតខំកសាងត្រូវបានបំផ្លិចបំផ្លាញ នោះយើងនឹងយល់ពីតម្លៃនៃសន្ដិភាពកាន់តែខ្លាំង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់សារជាថ្មីថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្ថែមកញ្ចប់ថវិកាប្រមាណ១០០ លានដុល្លារ ដើម្បីខិតខំជំរុញការចេញប្លង់ក្បាលដីជូនដល់ប្រជាពលរដ្ឋឱ្យបានរួចរាល់ ខណៈបច្ចុប្បន្ននៅសល់ប្រមាណជាង ១ លានក្បាលដីទៀតដែលត្រូវចេញប្លង់ជូនពលរដ្ឋ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្រុមជ្រុលនិយមមួយចំនួនបានបំផុសបំផុលប្រជាពលរដ្ឋឱ្យទៅកាប់រុករានទន្រ្ទានកាន់កាប់ដីធ្លីរបស់រដ្ឋដោយខុសច្បាប់ ដែលបញ្ហានេះ បានបង្កើតជាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ បង្កបញ្ហាដីធ្លីដល់រាជរដ្ឋាភិបាល។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ ឬអត់មានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលមានគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ច ដល់ប្រជាពលរដ្ឋតាមនីតិវិធីច្បាប់ ប៉ុន្ដែមិនអាចផ្ដល់ឱ្យចំពោះអ្នកដែលចូលទៅកាប់រុករានទន្រ្ទានដីព្រៃ ឬដីការពារអភិរក្សរបស់រដ្ឋនោះទេ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅក្រុមអគតិមួយចំនួនត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពទាំងឡាយណា ដែលឆបោកពលរដ្ឋ តាមរយៈការឃោសនាឲ្យមានការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្នុងរយៈពេល ១៥ ខែកន្លងមកនេះ សម្ដេចបានប្រើយុទ្ធសាស្រ្ដ ឈ្នះ ឈ្នះ ដោះបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋបានរាប់ម៉ឺនហិកតា ដោយអនុវត្តតាមគោលការណ៍ច្បាប់ សន្ដិវិធី រក្សាភាពស្ងៀមស្ងាត់ និងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់គ្នាដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្រោយបញ្ចប់ចលនាថ្ងៃទី១៨ ខែសីហា ប្រជាពលរដ្ឋកម្ពុជា បានមូលមតិគ្នារួបរួមគ្នាឡើងវិញ ក្នុងនោះពលរដ្ឋដែលចាញ់កលមេដឹកនាំជ្រុលនិយម ជាពិសេសអ្នកដឹកនាំគ្នាធ្វើបាតុកម្មនៅក្រៅប្រទេស ដូចជាលោក ហៃ វណ្ណា បានដឹងខ្លួនសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
-សម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ កុំជឿតាមការញុះញង់របស់ក្រុមខ្មោចគណបក្សប្រឆាំង ឬក្រុមឧទ្ទាមក្រៅប្រទេស គប្បីត្រូវជឿទុកចិត្តទៅលើការដឹកនាំ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល។
-សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋាភិបាលប្តេជ្ញាការពារផលប្រយោជន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឲ្យខាងតែបាន រួមទាំង បន្តជួយការអភិវឌ្ឍតំបន់នេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។
-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា៖ សមិទ្ធផលដែលបានកើតឡើងនៅ ក្នុងតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ នាពេលនេះ គឺដោយសារបងប្អូនបានជឿទុកចិត្តដល់នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន តែប្រសិនបើបងប្អូនបន្តស្តាប់ការញុះញង់ និងអុចអាលរបស់ខ្មោចគណបក្សប្រឆាំងនោះ ប្រហែលមិនទាន់មានការអភិវឌ្ឍដូចថ្ងៃនេះនោះឡើយ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី អំពាវានាវដល់ពលរដ្ឋសិក្សាឱ្យបានច្បាស់ទៅលើប្រវត្តិសាស្រ្ដរបស់កម្ពុជា ដែលឈានទៅបង្កើតសង្គ្រាម បាត់បង់សន្ដិភាពគឺដោយសារតែមានការឃោសនាពីក្រុមជ្រុលនិយម។ សម្ដេច អំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់កលការឃោសនារបស់ក្រុមជ្រុលនិយមលើរឿងបូរណភាពទឹកដី ឬរឿងព្រំដែនដែលពួកគេកំពុងញុះញង់ឱ្យពលរដ្ឋងើបឡើង ដុតប្រទេសខ្លួនឯង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី អំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមជាមួយចលនាណាមួយដែលមានចរិតបំផ្លាញក្ដីសុខរបស់ប្រជាពលរដ្ឋ និងបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលខិតខំកសាងមកយ៉ាងលំបាកពីសង្គ្រាមទម្រាំមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ស្មារតីស្នេហាជាតិទាល់តែរួមគ្នាការពារជាតិ រួមគ្នាកសាងសមិទ្ធផលដើម្បីជាតិ មិនមែនដូចក្រុមប្រឆាំងជ្រុលនិយមដែលបំផុសបំផុសឱ្យដុតប្រទេសហើយអួតខ្លួនថា ស្នេហាជាតិនោះទេ។ ខណៈស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋ ដូចជា មូលនិធិកសាងព្រំដែនដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋជិត ២៧លានដុល្លារ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ វិភាគទានស្ម័គ្រចិត្ត កំពុងយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនក្នុងខេត្តទិសឦសាន។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ឯកភាពផ្ដល់ក្របខណ្ឌដល់លោកគ្រូ អ្នកគ្រូកិច្ចសន្យាចំនួន១១នាក់ ដែលបានខិតខំបង្រៀនសិស្ស សាលាបឋមសិក្សា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
-
ព័ត៌មាន1 week ago
បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង បង្កឲ្យរងរបួសមនុស្ស ៤នាក់
-
ព័ត៌មាន6 days ago
រយៈពេល១៥ខែមកនេះ សម្ដេចធិបតីប្រើយុទ្ធសាស្រ្ដឈ្នះឈ្នះ ដោះវិវាទដីធ្លី ជូនពលរដ្ឋបានរាប់ម៉ឺនហិកតា
-
ព័ត៌មាន1 week ago
មន្ត្រីជំនាញឆ្មក់បង្រ្កាបបទល្មើសជលផលពេលយប់នៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
-
ព័ត៌មាន6 days ago
សម្តេចធិបតី អំពាវនាវដល់ពលរដ្ឋកុំជឿការញុះញង់របស់ក្រុមឧទ្ទាមក្រៅប្រទេស ត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព
-
ព័ត៌មាន1 week ago
សម្ដេចធិបតី៖ ទំនាក់ទំនងពិសេសជិតស្និទ្ធកម្ពុជា-ចិន គឺជាដៃគូវិនិយោគ និងយុទ្ធសាស្រ្ដដ៏ធំបំផុតនៅកម្ពុជា
-
ព័ត៌មាន1 week ago
សម្ដេចធិបបតី៖ កិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCET នឹងនាំមកនូវលទ្ធផលជាផ្លែផ្កាដល់ការវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដោយបង្ហាញនវានុវត្តន៍ និងការរីកចម្រើនរបស់សហគ្រិនកម្ពុជា
-
ព័ត៌មាន6 days ago
សម្តេចធិបតី៖ ម៉ាឡៃ អតីតតំបន់កាកសំណល់ពីសង្គ្រាម បានប្រែក្លាយមកជាតំបន់អភិវឌ្ឍន៍ហើយ