ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងខិតខំពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីដើម្បីបញ្ចប់វិវាទដីធ្លី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ កំពុងខិតខំធ្វើយ៉ាងណាពន្លឿនបញ្ចប់ការវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត ដើម្បីបញ្ចប់ជម្លោះរវាងប្រជាពលរដ្ឋ ។

សម្ដេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះ ឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ក្នុងអាណត្តិមុននេះ ការងារវាស់វែង និងចុះបញ្ជីក្បាលដី បាន៧លាន៧សែនក្បាលដី ចែកជូនប្រជាពលរដ្ឋ បាន៧លានបណ្ឌ ចំណែកក្នុងអាណត្តិទី៧នេះ បានវាស់ និងចុះបញ្ជីក្បាលដីបានបន្ថែម៣លានកន្លះ និងបានចេញកម្ម សិទ្ធិបណ្ដើរៗហើយ និងនៅសល់ប្រហែល១លានកន្លះក្បាលដីទៀត។
សម្ដេិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណ ១០០លានដុល្លារទៀត ដើម្បីឈានទៅដល់ការបញ្ចប់ ហើយរៀបចំប្លង់បណ្ឌកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅកន្លែងដែលវាស់វែងរួចហើយ។ ការចេញ បណ្ឌកម្មសិទ្ធិនេះ មិនត្រឹមតែបញ្ចប់ជម្លោះដីធ្លីនោះទេ ប៉ុន្តែវាផ្ដល់ឱកាសដល់ម្ចាស់កម្មសិទ្ធិនីមួយៗ(ទ្រព្យរស់)មាន ប្លង់រឹងផ្នែកច្បាប់ អាចយកទៅប្រើប្រាស់បានតាមតម្រូវការ ។
សម្តេចធិបតីបានបញ្ជាក់ដែរថា សន្តិភាព និងនយោបាយឈ្នះ ឈ្នះ គឺបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៨ ប៉ុន្តែយើង ត្រូវការរយៈពេល២០ឆ្នាំទៀត ដើម្បីបញ្ចប់សង្គ្រាមដីធ្លីរវាងប្រជាជន ព្រោះជម្លោះដីធ្លី វាផុយស្រួយណាស់ នៅក្នុងការ បង្កើតទំនាស់ ជាពិសេសបើមានការលូកដៃពីក្រុមណាមួយ ៕
អត្ថបទ៖ នីតា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម