ព័ត៌មាន
ប្រមុខណាតូ៖ រុស្ស៊ីគាំទ្រកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ជាថ្នូរសម្រាប់ការបញ្ជូនកងទ័ព
ប្រមុខសម្ព័ន្ធយោធាណាតូ លោក Mark Rutte បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែធ្នូ ថា រុស្ស៊ីកំពុងផ្តល់ការគាំទ្រដល់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ជាថ្នូរទៅនឹងការដែលទីក្រុងព្យុងយ៉ាង បញ្ជូនកងទ័ពទៅប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។

លោកបានជំរុញឲ្យសមាជិកសម្ព័ន្ធយោធាណាតូ បញ្ជូនអាវុធឲ្យបានគ្រប់គ្រាន់ទៅឲ្យអ៊ុយក្រែន ដើម្បីផ្លាស់ប្តូរដំណើរនៃជម្លោះខណៈកងកម្លាំងរុស្ស៊ី រុលទៅមុខយ៉ាងខ្លាំងនៅសមរភូមិ។ លោក Rutte បាននិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូថា «ជាថ្នូរទៅនឹងការបញ្ជូនកងទ័ព និងសព្វាវុធ រុស្ស៊ីកំពុងផ្តល់ការគាំទ្រដល់ប្រទេសកូរ៉េខាងជើងនូវកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ»។

ការវិវឌ្ឍន៍ទាំងនេះ អាចបង្កអស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងថែមទាំងគំរមំង់សហរដ្ឋអាមរិក ផងដែរ។
អ៊ុយក្រែន និងសម្ព័ន្ធមិត្ត បាននិយាយថា កូរ៉េខាងជើង បានបញ្ជូនទាហានទៅរុស្ស៊ី ដើម្បីប្រយុទ្ធរួមជាមួយកងកម្លាំងរបស់ទីក្រុងមូស្គូនៅក្នុងតំបន់ Kursk។ លោក Rutte បានសង្កត់ធ្ងន់លើហានិភ័យ ដែលសម្ព័ន្ធមិត្តរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បង្កទៅដល់សហរដ្ឋអាមេរិក មុនពេលលោក Donald Trump ចូលកាន់តំណែង។
សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមស្វែងរកវិធីដើម្បីបញ្ចុះបញ្ចូល លោក Trump ថា វាមានប្រយោជន៍ក្នុងការរក្សាការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម