ព័ត៌មាន
កម្ពុជាទទួលបានការវិនិយោគចំនួន៤៣ គម្រោង មានទុនសរុបជិត ៩៤០ លានដុល្លារអាមេរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអនុម័តគម្រោងថ្មីចំនួន ៤៣ ក្នុងនោះគម្រោងពង្រីកផលិតកម្មចំនួន៣ មានទុនវិនិយោគសរុបជិត ៩៤០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣៩ ពាន់កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញរបាយការណ៍វិនិយោគនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្នុងនោះបានអនុម័តគម្រោង ថ្មី ចំនួន៤៣ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៩៣៩ លានដុល្លារអាមេរិក។ ក្នុងចំណោមគម្រោងវិនិយោគសរុបនេះ ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣២ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១ គម្រោង។
ជាការកត់សម្គាល់ សម្រាប់គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែវិច្ឆិកានេះរួមមាន៖ ក្រៅតំបន់សេដ្ឋកិច្ច ពិសេស សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងផ្សងមាន៖ ម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគសេវាទូរគមនាគមន៍មូលដ្ឋាន (ប្រព័ន្ធទូរស័ព្ទចល័ត) មានទីតាំងនៅរាជធានី-ខេត្ត ទូទាំងប្រទេស មានទុនវិនិយោគបន្ថែម ចំនួន ៤៨០ លានដុល្លារអាមេរិក បង្កើតការងារបានចំនួនជាង ២ ពាន់កន្លែង។
ចំណែកទេសចរណ៍៖ គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ ៥ ចំនួន ៣០០ បន្ទប់ មានទីតាំងនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៧០ លានដុល្លារអាម៉េរិកបង្កើតការងារ បានចំនួន ៨២២ កន្លែង។ ឧស្សាហកម្ម៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំង នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទុន វិនិយោគ ៣៩ លានដុល្លារអាមេរិក•បង្កើតការងារ ១១៥ កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង លំអដើម ណូអែល, ពូកខ្យល់ និងគ្រឿងសង្ហារិម នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទុនវិនិយោគ ៣៥ លានដុល្លារអាមេរិក បង្កើត ការងារជិត ២ពាន់កន្លែង។
ចំណែកក្នុងតំបន់សេដ្ឋកិច្ចពិសេស៖ សម្រាប់ឧស្សាហកម្ម, គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស មានទីតាំងនៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគជាង ៥០ លានដុល្លារអាមេរិក បង្កើតការងារ ២០៣ កន្លែង។ គម្រោង វិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម និងផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡា មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ មានទុន ៣០ លានដុល្លារអាមេរិក បង្កើតការងារ ១៦០ កន្លែង។
គួរបញ្ជាក់ផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថិតនៅលំដាប់លេខរៀង ទី១ ដោយបានរួមចំណែកជាង ៥១% នៃទុនវិនិយោគសរុប, ចំណែកសាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែកជាង ២៤% នៃទុនវិនិយោគសរុប និងព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួម ចំណែកជាង ១៤% នៃទុនវិនិយោគសរុប៕ អត្ថបទ៖សុនរ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម