ព័ត៌មាន
នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរចម្រុះជិត ៨០០ នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ
ព្រះសីហនុ ៖ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Blue Dream Melody សញ្ជាតិ Liberta ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ៧៨១នាក់ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ថ្ងៃួី០៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។
លោក បន្តថា នាវានេះ មានបណ្តោយប្រវែងជាង ២០០ម៉ែត្រ ទទឹងជិត ៣០ម៉ែត្រ និងជម្រៅទឹកជិត ៧ម៉ែត្រ។ វា ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុប ៧៨១នាក់ ក្នុងនោះ មាននាវិកសរុប ២៩១នាក់ ភ្ញៀវដែលច្រើនជាងគេ គឺជនជាតិចិន បានធ្វើដំណើរមកពីប្រទេសវៀតណាម នឹងបន្តដុះណើរទៅប្រទេសថៃ នៅល្ងាចថ្ងៃ ខែ ឆ្នាំដដែល ។ ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ ព្រមទងបានផ្ដល់រយោជន៍មួយចំនួនដល់ប្រជាពលរដ្ឋខត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម