ព័ត៌មាន
សម្តេចធិបតី៖ ស្ថាប័នពាក់ព័ន្ធត្រូវឆ្លើយតបឱ្យទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយបង្ខូចកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តាំផ្ញើទៅកាន់មន្ត្រីស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវខិតខំបំពេញការងារនិងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះព័ត៌មាន ក្លែងក្លាយដែលមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។
ក្នុងពិធីអបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃ ទី១២ ខែធ្នូ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកជាថ្មីម្តងទៀត អំពីការដែលមានជនបរទេសមួយចំនួន បានបង្កើតមាតិកា ប្រឌិតធ្វើជារឿងផ្សេងៗ ដូចជាប្រឌិតរឿងចាប់ជំរិតមនុស្ស និងប្រឌិតរឿងផ្សេងៗជាច្រើន ទៀត ដើម្បីតែទទួលបានការចាប់អារម្មណ៍ និងទទួលបាននូវផលប្រយោជន៍អំពីវីដេអូរបស់ខ្លួន ។
ក្នុងន័យនេះ សម្តេចធិបតី បានណែនាំឱ្យមន្ត្រីគ្រប់ស្ថាប័នទាំងអត្រូវខិតខំរួមគ្នាធ្វើការ និងឆ្លើយតបទៅ នឹងព័ត៌មានមិនពិតឱ្យបានទាន់ពេលវេលា ដើម្បីរក្សាកិត្តិយសកម្ពុជា ។
ការប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»នេះ មានគោលបំណងបង្ហាញពីឆន្ទៈមោះមុត របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំង បុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗ លើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា ៕ អត្ថបទ៖ មុត សុទ្ធ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN