Uncategorized
សម្តេចធិបតី ណែនាំឲ្យក្រសួងពាណិជ្ជកម្មត្រូវពង្រឹងទីផ្សាចាស់ និងពង្រីកទីផ្សាថ្មីសម្រាប់ផលិតផលខ្មែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រសួងពាណិជ្ជកម្មគប្បីបន្តពង្រឹងទីផ្សារចាស់ និងត្រូវពង្រីកទីផ្សារថ្មី ដោយគប្បីត្រូវខិតខំធ្វើយ៉ាងណានាំផលិតផលខ្មែរយកទៅខាងក្រៅឲ្យកាន់តែច្រើនបន្ថែមទៀត ជាមួយនឹងការធានានូវគុណភាព និងប្រសិទ្ធភាព។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីលើកកម្ពស់នូវផលិតផលខ្មែរនាំទៅក្រៅស្រុកបន្ថែមទៀតនោះ ក្រសួងពាណិជ្ជកម្មគប្បីបង្កើនសកម្មភាពបន្ថែមទៀត ក្នុងការជួបដោយផ្ទាល់ និយាយដោយផ្ទាល់ជាមួយវិស័យឯកជន។
សម្តេចធិបតី បានបន្ថែមទៀតថា ការប្រកួតប្រជែងទីផ្សារវាបានដើរលឿនណាស់ ដូច្នេះយើងត្រូវតែធ្វើខ្លួនឲ្យសកម្មបន្ថែម ដើម្បីធ្វើការប្រកួតប្រជែងជាមួយគេ បិយើងធ្វើហ្នឹងថ្កល់គេនឹងដើរលឿនជាងយើងជាក់ជាមិនខាននោះឡើយ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ការធានានូវគុណភាព និងការធានានូវទីផ្សារចាស់ ម៉ូយចាស់នេះ វាជាកិច្ចការសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ហើយក្នុងរយៈពេលមួយឆ្នាំមកនេះ រាជរដ្ឋាភិបាលបានអនុវត្តបែបនេះ បានល្អ និងប្រសើរខ្លាំងណាស់ ជាក់ស្តែងកាលពីមុនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា CDCគឺមានកិច្ចសហប្រតិបត្តិការជាមួយតែវិស័យឯជនជប៉ុនប៉ុណ្ណោះ (ជួបពិគ្រោះយោបល់ និងដោះស្រាយរាល់បញ្ហាលំបាក) តែពេលនេះយើងបានពង្រីកជាមួយប្រទេសកូរ៉េ ជាមួយអាមេរិក ជាមួយអឺរ៉ុបមួយឆ្នាំ រហូតដល់ពីរដងឯណោះ៕អត្ថបទ៖ បាន ចក់
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន1 week agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន1 week agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ