ព័ត៌មាន
ក្រសួងឧស្សាហកម្មកំពុងលើកកម្ពស់ផលិតកម្មស្អាត នៃការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព
ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងពានរង្វាន់ឧស្សាហកម្មបៃតង គឺជាយុទ្ធសាស្រ្តដ៏សំខាន់មួយ ដើម្បីផ្តល់ការទទួលស្គាល់ ការលើកទឹកចិត្តដល់ វិស័យឯកជន ផ្សព្វផ្សាយ និងជំរុញគាំទ្រដល់វិស័យឧស្សាហកម្មផ្សេងទៀតឱ្យចូលរួមកាន់តែច្រើន និងជាលើកកម្ពស់ចំណេះដឹង ស្តីពី ការការពារបរិស្ថានក្នុងវិស័យឧស្សាហកម្ម ដើម្បីជំរុញនិងអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីប្រកាស ជ័យលាភីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ នៅថ្ងៃទី ១២ ខែ ធ្នូ ម្សិលមិញនេះថា ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ ២០២៤ ជាផ្លែផ្កាដែលក្រសួងសម្រេចបាន បន្ទាប់ពីគម្រោងសហការជាមួយអង្គការ UNIDO ស្តីពីការអភិវឌ្ឍន៍ដែលបញ្ចេញកាបូន តិច ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរ បច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន ត្រូវ បានបញ្ចប់កាលពី្នាំ២០២ ជារៀរាល់ឆ្នាំ កម្មវិធីបានរកឃើញជ័យលាភី ដែលត្រូវទទួលពានរង្វាន់ឧស្សាហកម្មបៃតង ក្នុងនោះ មាន៖ ពានមាស ប្រាក់ និងសំរឹទ្ធ ដោយផ្អែកលើការវិនិច្ឆ័យមានលក្ខណៈសម្បត្តិប្រកួតប្រជែង ដែលបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ។
ឯកឧត្តម បន្តឱ្យដឹងថា កម្មវិធីប្រកួតប្រជែងពានរង្វាន់ឧស្សាហកម្មបៃតងនេះ គឺជាយុទ្ធសាស្រ្តដ៏សំខាន់មួយ របស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព មានគោលបំណង សំខាន់រួមមាន៖ ការទទួលស្គាល់ លើកទឹកចិត្ត ផ្តល់រង្វាន់ដល់ការខិតខំប្រឹងប្រែងរបស់វិស័យឯកជន ដែលបានអនុវត្តវិធីសាស្រ្តនានា សម្រេចឱ្យបានដំណើរការផលិតកម្មប្រកបដោយចីរភាព, ផ្សព្វផ្សាយពង្រីកសកម្មភាព និងជំរុញគាំទ្រដល់វិស័យឧស្សាហកម្មផ្សេង ទៀត ដែលស្ម័គ្រចិត្តអនុវត្តសកម្មភាពនានា ចូលរួមដល់កិច្ចការពារបរិស្ថាន ប្រសិទ្ធភាពធនធាន ផលិតកម្មស្អាត កាត់បន្ថយផល ប៉ះពាល់ដល់បរិស្ថាន រួមចំណែកក្នុងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការទទួល ខុសត្រូវសង្គមស្របតាមបរិបទជាតិ និងពិភពលោក, និងលើកកម្ពស់ចំណេះដឹង ស្តីពីការការពារបរិស្ថានក្នុងវិស័យឧស្សាហកម្ម និងសាធារណៈជន។
ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត និង ទស្សនៈវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រគល់ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា និងវិញ្ញាបនបត្រ ដល់ក្រុមហ៊ុនរោងចក្រ សហគ្រាស សិប្បកម្មចំនួន ១៧ ដែលបានខិតខំប្រឹងប្រែងលើកកំពស់ផលិតភាព ចូលរួម និងគាំទ្រចំពោះការអភិវឌ្ឍវិស័យ ឧស្សាហកម្ម ប្រកបដោយចីរភាពហើយជាគំរូដ៏ល្អ ជួយដល់ការផ្សព្វផ្សាយ និងពង្រីក សកម្មភាព ក៏ដូចជាជំរុញឧស្សាហកម្មដទៃទៀត នៅក្នុងប្រទេសកម្ពុជា ឱ្យចូលរួមចលនាឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ និងការការពារបរិស្ថាន ការប្រើប្រាស់ធនធានឱ្យមាន ប្រសិទ្ធភាព និងផលិតកម្មស្អាត ការគ្រប់គ្រងបរិស្ថាន និងទំនួលខុសត្រូវសង្គម ព្រមទាំងលើកកម្ពស់ការយល់ដឹង អំពីបញ្ហាបរិស្ថាន ក្នុងចំណោមរោងចក្រ សហគ្រាស សិប្បកម្ម និងសាធារណជនទូទៅ៕
អត្ថបទ៖ សុន រ៉ាឌី









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN