ព័ត៌មាន
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពបញ្ចុះបឋមសិលាកសាងអគារ១ខ្នង កម្ពស់៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម(វត្ដតាសុត) ខេត្ដកំពង់ឆ្នាំង
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើ្ជញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដ តាសុត ដែលស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។
ក្នុងដំណើរសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញមកដល់ សម្ដេចក៏បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងក្ដីនឹករលឹកជាមួយ លោកយាយ លោកតា អាចារ្យ គណកម្មការ និងកម្មករបម្រើការក្នុងវត្ដ ចំនួន ១៣១នាក់ផងដែរ។
បន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញចូលទៅកាន់រោងពិធី ដើម្បីនមសក្ការព្រះរតនៈត្រៃ សមាទានសីល ដែលក្នុងនោះមានព្រះសង្ឃចំនួន ៩អង្គ ជ័យតាជូន សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគណៈអធិបតី ជាមួយគ្នានេះដែរ លោកអាចារ្យ ដឹកនាំប្រារព្ធពិធីបួងសួងក្រុងពាលីសាងសង់អគារ ។
ក្នុងពិធីខាងលើនេះ ក៏មានការសម្ដែងនូវរបាំងបួងសួង បន្ទាប់មកសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបញ្ចុះមសិលា និងរតនវត្ថុផ្សេងៗ រួមទាំងអញ្ជើញចូលក្នុងមហាកុដ ដើម្បីប្រគេនទេយ្យវត្ថុ ចំពោះព្រះធម្មវនវាសី ចន្ទមុនី ។
សូមជម្រាបថា មុននឹងឈានដល់ការកសាងនូវអគារ១ខ្នង កម្ពស់ ៣ជាន់នេះ កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញមកប្រគេននូវទេយ្យវត្ថុ និងបច្ចុប្បន្នមួយចំនួន ដល់វត្ដអារាមខាងលើនេះផងដែរ ពិសេសសម្ដេចអញ្ជើញចុះមកពិនិត្យផ្ទាល់ ដើម្បីបានដឹងពីតម្រូវការចាំបាច់សម្រាប់វត្ដអារាមមួយនេះ និងជួយចូលរួមនូវសទ្ធាជ្រះថ្លាទៅតាមតម្រូវរបស់វត្ដអារាមនេះ ។
សម្រាប់ការកសាងអគារ ១ខ្នង កម្ពស់៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត នៅខេត្ដកំពង់ឆ្នាំងនេះ គឺក្រោមការឧបត្ថម្ភទាំងស្រុង របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
គួររម្លឹកផងដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋកម្ពុជា បានប្រសិទ្ធនាមថាជា «មាតាមនុស្សធម៌» ដែលសម្ដេចជាកុលធីតាខ្មែរមួយរូបដែលមានទឹកចិត្ដមហាសប្បុរស និងសណ្ដោសប្រណីខ្ពស់ ដល់អ្នកជុំវិញខ្លួន ពិសេសជនងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនរើសអើងនោះឡើយ ដែលសម្តេចមានបេះដូងដ៏បរិសុទ្ធ ជួយដោយមិនត្រូវការតបស្នង និងចេញពីទឹកចិត្ដមនុស្សធម៌របស់លោក តាំងពីកំណើតរបស់សម្ដេច ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាមិត្ដទាំងអស់ តែងតែស្ងើចសរសើរនូវសកម្មភាពមនុស្សធម៌របស់សម្ដេចកន្លងមកនេះ ។
ក្នុងវិស័យព្រះពុទ្ធសាសនាវិញ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពុទ្ធសាសនិកមួយរូប ដែលតែងតែទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋរហូតមក ហើយក៏តែងតែកៀរគរគណៈប្រតិភូ និងអាជ្ញាធរមូលដ្ឋាន ពិសេសគឺក្រុមគ្រួសារកូនចៅ របស់សម្ដេចផ្ទាល់តែម្ដង ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។
គួររម្លឹកថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក៏ត្រូវជាថ្ងៃចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN