ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំព្រឹត្តិការណ៍«រាត្រីចងចាំ» លើកទី៥ នៅប្រាសាទលានជលដំរី
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំព្រឹត្តិការណ៍ «រាត្រីចង់ចាំ» លើកទី៥ ឆ្នាំ២០២៤ ដោយមានការសម្តែងសិល្បៈទស្សនីយភាព ដើម្បីបង្ហាញនូវការចងចាំនៃសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបីយ៍និងអរូបីយ៍ និងដើម្បីអបអរសាទរខួបគម្រប់៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្ត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅប្រាសាទលានជលដំរី ក្រុងអង្គរធំ ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ រាត្រីចងចាំ ជារៀងរាល់ឆ្នាំ ពុំបានប្រើប្រាស់ថវិកាជាតិនោះទេ។ ដំណើរការនៃកម្មវិធី ពិតជាកើតចេញពីការចូលរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ដែលជានិច្ចកាល តែងតែគាំទ្រ និងចូលរួមលើកស្ទួយសិល្បៈវប្បធម៌ជាតិ ក្នុងន័យដើម្បីលើកស្ទួយនិងបំផុសឱ្យសាធារណជនទាំងជាតិ និងអន្តរជាតិបានយល់ដឹង និងចូលរួមកាន់តែសកម្មថែមទៀត ក៏ូារចំណែកផ្សព្វផ្សាយនិងលើកតម្កើងតម្លៃបេតិកភណ្ឌ វប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌រូបបីយ៍ និងអរូបីយ៍ ក្នុងសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន និងបានផ្សាភ្ជាប់ទៅនឹងសក្តានុពលវិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយនោះ ក៏នឹងធ្វើឱ្យសាធារណជន ក៏ដូចជាភ្ញៀវបរទេសបានស្គាល់ និងយល់កាន់តែច្បាស់ពីភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារ និងកាលានុវត្តភាព ដើម្បីទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព ព្រមទាំងចេះប្រើប្រាស់សក្តានុពលវប្បធម៌ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម ។លោកជំទាវ បញ្ជាក់ថា៖ថ្មីៗកន្លងទៅនេះ “ក្រម៉ា” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិក-ភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ។ លោកជំទាវក៏បានឧទ្ទិសសមិទ្ឋិផលការងារសម្រេចបានក្នុងក្របខណ្ឌនៃកិច្ចការអភិរក្ស ថែរក្សាអង្គរជូនដល់ដួងព្រលឹងបុព្វបុរសខ្មែរ មរតកមនុស្សរស់និងអ្នកជំនាញផ្នែកសិល្បៈ បុរាណខ្មែរ ដែលបាន ទទួលមរណភាពកន្លងទៅ សូមឱ្យវិញ្ញាណក្ខន្ធរបស់បុព្វបុរស និងអ្នកដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងបញ្ញា ក្នុងការថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ លោក ឌី រ៉ាដូ អភិបាលរងខេត្តខេត្តសៀមរាប មានប្រសាសន៍ថា៖ ខេត្តសៀមរាប បាននិងកំពុងទទួលរៀបចំនូវកិច្ចប្រជុំធំៗថ្នាក់ជាតិ និងអន្តរជាតិ និងព្រឹត្តិការណ៍ជាច្រើន ដូចជា៖ កម្មវិធីឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ការសម្តែងក្បាច់គុនសៅលីង កិច្ចប្រជុំសភាយុវពាណិជ្ជករអន្តរជាតិ(JCI) បុណ្យទន្លេលើកទី៨ ស្នាមញញឹមនៃកម្ពុជាលើកទី១ និងលើកទី២ ព្រឹត្តិការណ៍រថយន្តទំនើបៗ ក្បនដ្ទិវាទេសចរណ៍ពិភពលោក ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងចក្រភពអង្គរជាដើម។លោកអភិបាលរងបន្តថា៖ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានបន្តដឹកនាំនាវាកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ ក្នុងនោះវិស័យវប្បធម៌ ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិរក្សការពារ និងលើកតម្លៃវប្បធម៌ អរិយធម៌ជាតិ ហើយក្រោមការខិតខំប្រឹងប្រែង របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននាំយកសម្បត្តិបេតិកភណ្ឌទាំង រូបីយ៍ និងអរូបីយ៍ ទៅចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក គុនល្បុក្កតោខ្មែរផងដែរ ព្រមទាំងវប្បធម៌ខ្មែរ ទាំងរូបីយ៍ និងអរូបីយ៍ជាច្រើនទៀតបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN