Connect with us

ព័ត៌មាន

សម្តេចធិបតី៖ តំបន់អរិយក្សត្របានប្រែក្លាយពីកន្លែងដុះស្មៅ ទៅជាកន្លែងដុះអគារខ្ពស់ៗ និងបង្កើនការងារដល់ពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា តំបន់អរិក្សត្រ ជាពិសេសតំបន់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុបបានប្រែក្លាយពីកន្លែងដុះស្មៅ នឹងក្លាយទៅជាទីកន្លែងដុះលាស់ផ្នែកសេដ្ឋកិច្ច ពោលគឺមានហេដ្ឋារចនាសម្ព័ន្ធ និងអគារខ្ពស់ៗជាច្រើនទៀត នាពេលខាងមុខ និងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះ កាន់តែច្រើនបន្ថែមទៀតផងដែរ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា តំបន់អរិយក្សត្រនឹងមានភាពរីកចម្រើនដូចខាងលិចទន្លេ ដោយនឹងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែស្អាតងាយស្រួលធ្វើដំណើរ និងអគារខ្ពស់ៗជាច្រើនទៀត រួមទាំងមានស្ពានងាយស្រួលឆ្លងកាត់ផងដែរ។

មួយវិញទៀតសម្តេចបានជឿជាក ្រយ្ពានមិត្តាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅអរិក្សត្រសាងស​ង់រួចជាស្ថាពរ នឹងធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់អរិយក្សត្រ និងប្រជាពលរដ្ឋខ្មែរនៅតំបន់ផ្សេងៗ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានភាពងាយ ស្រួលក្នុងការធ្វើដំណើរឆ្លងកាត់បានយ៉ាង​លឿនផងដែរ។

សម្តេចធិបតី ​ក៏បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមភូមិសាស្រ្ត ដូចជា​តំបន់អរិក្សត្រនេះជាដើម មិនត្រឹមតែជួយសម្រួល​ដល់ភាពងាយស្រួលក្នុងការរស់នៅ​របស់ប្រជាពលរដ្ឋនៅនឹងកន្លែងនេះប៉ុណ្ណោះទេ ថែមទាំងបានតភ្ជាប់ទៅកាន់តំបន់ផ្សេងៗ​ផងដែរដូចជាការតភ្ជាប់ជាមួយកោះនរា ​និងត្រើយខាងលិចនៃទន្លេជាដើម។

សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានថ្លែងកោតសរសើរថា ការសាងសង់នូវ​ទីក្រុងមេគង្គឃី​របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ​ខេត្តកណ្តាលនាពេលនេះ គឺជាការអភិវឌ្ឍដ៏ត្រឹមត្រូវ និងជាការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរដែលចង់​បានគេហដ្ឋានស្នាក់នៅ​ប្រកប​ដោយ​ភាពងាយស្រួល ​ហើយសម្តេច ក៏បានថ្លែងកោតសរសើរដល់​ក្រុមហ៊ុនផងដែរថា ការ​សាងសង់​ក្នុងចំណោមទំហំដីជាង ​២០០ហិកតា ដោយក្រុមហ៊ុន​បាន​ចំណាយដី១ភាគ៣ សម្រាប់ធ្វើផ្លូវ​សម្រាប់​សាធារណៈគឺពិតជាត្រឹមត្រូវ ​ហើយ​សម្តេច​សូមប្រកាសគាំទ្រ​ចំពោះគម្រោងបែបនេះ៕អត្ថបទបាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia