ព័ត៌មាន
យុវជនបោះជំរំ បែងចែកក្រុមពិភាក្សាគ្នាលើប្រធានបទ «ការអភិវឌ្ឍមូលធនយុវជនតាមរយៈការងារស្ម័គ្រចិត្ត»
សម្រាប់កម្មវិធីបោះជំរំយុវជនជាសកលលើកទី១០ឆ្នាំ២០២៤ ក្នុងថ្ងៃទី១៧ ធ្នូ យុវជនជំរំ បានបែងចែកក្រុមពិភាក្សាគ្នាលើប្រធានបទ ការអភិវឌ្ឍមូលធនយុវជនតាមរយៈការងារស្ម័គ្រចិត្រ ដើម្បីឱ្យយុវជនមានភាពក្លាហាន ចេះពិភាក្សាគ្នាជាក្រុម និងចេះលើកយកប្រធានបទមកបកស្រាយឱ្យសមស្របនឹងបរិបទសង្គមជាតិ។

បញ្ជាក់ប្រាប់ BTV កញ្ញា ស៊ង ជីងជីង យុវជនស្ម័គ្រចិត្ត ផ្នែកពិធីការ និងសម្របសម្រួល ពិភាក្សាគ្នា លើប្រធានបទ ការអភិវឌ្ឍមូលធនយុវជនតាមរយៈការងារស្ម័គ្រចិត្ត បានប្រាប់ថា ការពិភាក្សានៅពេលនេះ គឺចង់ឱ្យយុវជនចេះធ្វើបទបង្ហាញ កិច្ចសម្ភាសន៍លើបទបង្ហាញ បានចែករំលែកចំណេះដឹងលើការសិក្សាក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ដូចនេះទំាងអស់នេះ ជាឱកាសសម្រាប់យុវជនបង្ហាញស្នាដៃ ចែករំលែកការ សិក្សានានាដល់យុវជនដទៃទៀត អាចចាត់ទុកជាចំណេះដឹងបំពេញបន្ថែមទំាងចំណេះដឹងដែលបានសិក្សា ក្នុងធ និងក្រៅប្រព័ន្ធ ក្នុងនេះ ញ្ញាសង្កេតឃើញយុវជនបោះជំរំ ពិតជាក្លាហាន និងមានចំណេះដឹង ខ្លាំង ដែលបង្ហាញថា យុវជនកម្ពុជា ពិតជាសរសរទ្រួងរបស់ប្រទេសជាតិនៅថ្ងៃខាងមុខយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា ការបោះជំរំយុវជនជាសកលលើកទី១០ឆ្នាំ២០២៤នេះ ស្ថិតក្រោមប្រធានបទយុវជន និងមរតកសន្តិភាព ៖ ទស្សនាសៀមរាបឆ្នាំ២០២៤ ហើយគោលបំណងនៃការរៀបចំការបោះជំរំនេះ គឺដើម្បីឱ្យយុវជនចេះរៀនរស់ជាក្រុមជាមួយយុវជនផ្សេងៗគ្នា ក្នុងការបណ្តុះស្មារតីចេះស្រឡាញ់រាប់អានគ្នា មានន័យថា យុវជនត្រូវប្រើជីវិតនៅឆ្ងាយពីគ្រួសារ បងប្អូន ដោយត្រូវរស់នៅក្នុងតង់ ត្រូវចេះដាំស្ល ធ្វើម្ហូបដោយខ្លួនឯង រួមនឹងសកម្មភាពលត់ដំជីវិតជាច្រើនទៀត ដូចជាសកម្មភាពបណ្តុះបណ្តាលជំនាញទន់ដល់យុវជនឱ្យមានជំនាញ និងចេះធ្វើការងារជួយសង្គមផ្សេងៗ ហើយយុវជននៅមានសកម្មភាពជាច្រើនទៀត រួមនឹងកម្មវិធី វប្បធម៌ និងកម្មវិធីមនុស្សធម៌ជាដើម៕ អត្ថបទ៖ គង់ រ៉េន






-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 day agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន4 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 day agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត