ព័ត៌មាន
ប្រមុខការទូតកម្ពុជា-ថៃ ពិភាក្សាគ្នាតាមទូរស័ព្ទដើម្បីពង្រឹងទំនាក់ទំនង និងរៀបចំសកម្មភាពរួមគ្នាដើម្បីរំលឹកខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ
ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពិភាក្សាពីការ ជំរុញភាពជាដៃគូជាមួយសមភាគីថៃ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃ លើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា និងថៃ។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសមភាគីថៃ ដែលបានអបអរសាទរចំពោះ ឯកឧត្តមក្នុងការទទួលបានការតែងតាំងឡើងវិញជាប្រមុខការទូតរបស់កម្ពុជា និងបានឆ្លើយតបពីការ ប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើ វិស័យសំខាន់ៗ ដើម្បីជាផលប្រយោជន៍របស់ប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ ដែលបានពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការក្នុងការជំរុញភាព ជាដៃគូយុទ្ធសាស្ត្រកម្ពុជា-ថៃ និងបានធ្វើការកត់សម្គាល់ដោយការពេញចិត្តចំពោះកំណើនៃាណិ្ជកម្ម ទ្វេាគី និងទេសចរណ៍ ព្រមទាំងបានថ្លែងសរសើរការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងភ្នាក់ងារ អនុវត្តច្បាប់នៃប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមនៃឧក្រិដ្ឋកម្មឆ្លងដែនសម័យទំនើប។
ឯកឧត្តម ប្រាក់ សុខុន និងសមភាគីថៃ ក៏បានពិភាក្សាលើការរៀបចំសកម្មភាពរួមគ្នាដើម្បីរំលឹក ខួបលើកទី ៧៥ នៃទំនាក់ទំនងការទូត ហើយនឹងទន្ទឹងរង់ចាំកិច្ចប្រជុំលើកទី ១២ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ ដែលនឹងរៀបចំឡើងនៅប្រទេសថៃនៅឆ្នាំ២០២៥ ដើម្បីស្វែងរកមធ្យោបាយ និងវិធី ក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងធានាថា ប្រជាជាតិទាំងពីរកាន់តែទទួលបានវិបុលភាពរួមគ្នា និងភាពជាអ្នកជិតខាងល្អសម្រាប់ឆ្នាំខាងមុខ។

-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 day agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន4 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 day agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត