ព័ត៌មាន
សេចក្ដីរាយការណ៍៖ អាជ្ញាធរកូរ៉េខាងត្បូង បរាជ័យម្តងទៀតក្នុងការឆ្មក់ឆែកឆេរការិយាល័យប្រធានាធិបតី
ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ក្រុមអាជ្ញាធរកូរ៉េខាងត្បូង ដែលស៊ើបអង្កេតការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកប្រធានាធិបតី Yoon Suk Yeol បានបរាជ័យជាលើកទីពីរក្នុងការចូលទៅកាន់ការិយាល័យរបស់លោកដើម្បីស្វែងរកភស្តុតាងកាលពីថ្ងៃអង្គារ (១៧ ធ្នូ) បន្ទាប់ពីបុគ្គលិកសន្តិសុខការិយាល័យប្រធានាធិបតីបដិសេធមិនឱ្យពួកគេចូលទៅក្នុងអគារ។

លោក Yoon ត្រូវបានចោទប្រកាន់ទម្លាក់តំណែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក ហើយក៏ត្រូវបានផ្អាកពីតួនាទីប្រធានាធិបតីផងដែរ។ សេចក្ដីរាយការណ៍ពីសារព័ត៌មាន Yonhap បានឱ្យដឹងថា ក្រុមស៊ើបអង្កេតដែលកំពុងស្វែងរកភស្តុតាងពីភាពស្របច្បាប់នៃសេចក្តីសម្រេចច្បាប់អាជ្ញាសឹករបស់លោក Yoon បានរង់ចាំប្រហែល ៧ម៉ោងដើម្បីស្នើការអនុញ្ញាតឱ្យចូលអគារ ប៉ុន្តែសេវាសន្តិសុខរបស់ការិយាល័យប្រធានាធិបតី បដិសេធមិនព្រមឱ្យពួកគេចូលក្នុងនោះទេ។

សារព័ត៌មាន Yonhap បានលើកឡើងដោយសម្អាងដល់ក្រុមស៊ើបអង្កេតថា ក្រុមស៊ើបអង្កេតរួមគ្នា ដែលមានទាំងនគរបាល និងការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានកំពុងព្យាយាមចូលឆែកទិន្នន័យពីម៉ាស៊ីនមេកុំព្យូទ័ររបស់សេវាសន្តិសុខនៃការិយាល័យប្រធានាធិបតី ដើម្បីទទួលបានទិន្នន័យថតទុកពីការសន្ទនាតាមទូរសព្ទមួយចំនួន រួមទាំងទិន្នន័យដែលប្រើដោយស្នងការនគរបាល។
នេះជាលើកទីពីរហើយដែលអាជ្ញាធរកូរ៉េខាងត្បុង បានព្យាយាមឆ្មក់ឆែកឆេរការិយាល័យប្រធានាធិបតីប៉ុន្តែមិនសម្រេច ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ដែលត្រូវបានលុបចោលវិញក្នុងប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីមានការជំទាស់របស់សភា។ ការប៉ុនប៉ងលើកមុនកាលពីថ្ងៃទី១១ ខែធ្នូ ក៏បានបញ្ចប់ដោយមិនជោគជ័យផងដែរ ព្រោះមិនអាចចូលអគារធំបាន ប៉ុន្តែការិយាល័យប្រធានាធិបតីបានបញ្ជូនទិន្នន័យមួយចំនួនដោយស្ម័គ្រចិត្ត៕
-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា