ព័ត៌មាន
NEA ប្រកាសឱកាសការងារជាង៥ម៉ឺនកន្លែង ដល់ពលរដ្ឋ និងសិស្សនិស្សិត ដែលកំពុង មានតម្រូវការ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ ( NEA ) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសអំពីឱកាសការងារចំនួន ៥៣,៥៨៨ កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ដែលកំពុងមានតម្រូវការក្នុងពេលបច្ចុប្បន្ននេះ ។
បច្ចុប្បន្ននេះ ក្រុមការងាររបស់មជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ( NEA) នៅបន្តការចុះផ្សព្វផ្សាយឱកាសការងារជាច្រើន ទៅដល់និស្សិត នៅតាមសកលវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញ ដើម្បីជាឱកាស និងបង្កភាពងាយស្រួលជូនដល់យុវជន សិស្ស និស្សិត កំពុងស្វែងរកការងារ ដើម្បីរកប្រាក់កាសផ្គត់ផ្គង់ការងាររៀនសូត្រ និងបំពេញតម្រូវការផ្ទាល់ខ្លួនផ្សេងៗទៀតជាដើម។
ក្រុមនិស្សិត នៃសកលវិទ្យាល័យជាតិគ្រប់គ្រង (MUM) បង្ហាញការយល់ឃើញថា នេះ គឺជាការផ្តល់នូវឱកាសល្អ សម្រាប់ការទទួលបានការងារធ្វើ ដោយមិនពិបាកក្នុងការតាមស្វែករក ព្រោះនៅទីនេះ មានឱការងារយ៉ាងច្រើន ដែលអាចឱ្យពួកគាត់ជ្រើសរើសដើម្បីធ្វើការ ឱ្យសមស្របទៅតាមចំណេះ និងជំនញទាល់ខ្លួនដែលពួកគាត់កំពុងតែមាន ។
គួរបញ្ជាក់ថា សកម្មភាពរបស់ក្រុមការងារការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តែងធ្វើជាប្រចាំថ្ងៃ និងរៀងរាល់សប្តាហ៍ នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងរាជធានីភ្នំពេញ ដោយបែងចែកវេណ និងពេលវេលាតាមកាលវិភាគ។
មិនត្រឹមតែការចុះផ្សព្វផ្សាយនេះនោះទេ រៀងរាល់២ដង ក្នុង១ខែ NEA ក៏តែងបានរៀបចំពិព័រណ៍ការងារជាច្រើន នៅទីតាំងរបស់ខ្លួន ស្ថិតនៅក្នុងក្រសួងការងារ ដែលអាចឱ្យយុវជន សិស្ស និស្សិត អាចទៅស្វែងការងារបានដោយផ្ទាល់នៅទីនោះ ដោយមានក្រុមហ៊ុនជាដៃគូរជាច្រើន ត្រៀមចាំទទួលពាក្យ និងសម្ភាសផ្ទាល់មាត់ភ្លាមៗជាមួយក្រុមការងារជំនាញតែម្តង ដោយមិនរង់ចាំយូរ ឬចំណាយពេលនោះឡើយ ពោលសម្ភាសជាប់ភ្លាម អាចទទួលបានការងារភ្លាមៗតែម្តង៕ អត្ថបទ ៖ លីហេង




-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 day agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន4 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 day agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត