ព័ត៌មាន
អង្គការសហប្រជាជាតិនិយាយថា ជម្លោះក្នុងប្រទេសស៊ីរី ពុំទាន់បញ្ចប់ទេ
បេសកជនរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរី បានព្រមានកាលពីថ្ងៃអង្គារ ១៧ ធ្នូ ដោយគូសបញ្ជាក់ពីការប៉ះទង្គិចគ្នារវាងក្រុមដែលគាំទ្រដោយប្រទេសទួរគី និងក្រុមឃឺដនៅភាគខាងជើងប្រទេសថា ជម្លោះក្នុងប្រទេសស៊ីរីពុំទាន់បានបញ្ចប់នៅឡើយទេ សូម្បីតែបន្ទាប់ពីការចាកចេញរបស់អតីតប្រធានាធិបតីលោក Bashar al-Assad ក៏ដោយ។

លោក ហ្គៀរ ផេឌើសិន (Geir Pedersen)បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាក្នុងប្រទេសស៊ីរី បានអំពាវនាវនៅក្រុមប្រឹក្សាសន្តិសុខសម្រាប់អ៊ីស្រាអែលឱ្យបញ្ឈប់សកម្មភាពតាំងទីលំនៅទាំងអស់នៅក្នុងតំបន់ខ្ពង់រាបហ្គោឡង់ (Golan)របស់ស៊ីរី ហើយបាននិយាយថាការបញ្ចប់ការដាក់ទណ្ឌកម្មនឹងក្លាយជាគន្លឹះសំខាន់ក្នុងការជួយស្រោចស្រង់ប្រទេសនេះ។

ខណៈកំពុងនិយាយពីក្រុមយុទ្ជនំទ្រដោយរគី និងកងកម្លាំងឃឺដ លោកបានព្រមានថា មានអរិភាពយ៉ាងខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ មុនពេលបទឈប់បាញ់ត្រូវបានសម្របសម្រួល។

លោកបាននិយាយថា បទឈប់បាញ់រយៈពេល៥ថ្ងៃឥឡូវនេះបានផុតកំណត់ ហើយខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃការកើនឡើងសកម្មភាពយោធា។ ការកើនឡើងបែបនេះអាចជាមហន្តរាយ។
ភ្លាមៗបន្ទាប់ពីការលើកឡើងរបស់បេសកជនរូបនេះ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានបន្ថែមពេលបទឈប់បាញ់រហូតដល់ចុងសប្តាហ៍នេះ រវាងក្រុមយុទ្ធជនគាំទ្រដោយប្រទេសទួរគី និងយុទ្ធជន ជនជាតិឃឺដស៊ីរី នៅឯទីក្រុងម៉ាន់ប៊ីជ(Manbij)។
អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សជាង ៨៨ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីមានការកើនឡើងចុងក្រោយនៃអរិភាព នៅក្នុងប្រទេសស៊ីរី។
ដៃគូរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រហែល ៦ ភាគរយនៃជនភៀសខ្លួន កំពុងរស់នៅជាមួយនឹងទម្រង់នៃភាពខ្វះខាតយ៉ាងហោចណាស់មួយ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN