ព័ត៌មាន
យុវជន សិស្ស សិល្បករ នឹងបង្ហាញស្នាដៃជំនាញវិជ្ជាជីវៈដូនតា ក្នុងមហោស្រពជាតិសិល្បៈ ស្តីពីគំនូរឌីជីថល
យុវជន សិស្ស សិល្បករ មកពីបណ្តារាជធានី ខេត្ត នឹងបង្ហាញស្នាដៃជំនាញវិជ្ជាជីវៈដូនតា ក្នុងមហោស្រពជាតិសិល្បៈស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ «សម្រស់មាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព និងសម្ពោធពិព័រណ៍ស្នាដៃសិប្បកម្មដូនតា» និងអបអរសាទ «ក្រមា» បានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈសេចកី្តសម្រេច 19.COM 7.b.27 នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គា។
លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះថា នាថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០២៤ នៅសារមនី្ទរខ្លែងខ្មែរ រាជធានីភ្នំពេញខាងមុខនេះ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សហការជាមួយនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរបចំពិព័រណ៌ស្នាដៃសិប្បកម្មដូនតា និងមានលក្ខណៈពិសេស និងខុសពីបណ្តាឆ្នាំមុនៗ ក្នុងនោះផ្តោតលើសកម្មភាពសំខាន់ៗចំនួន៣ ដូចជា៖ ១.ស្នាដៃសិប្បកម្មដូនតា ដែលមានជំនាញទូទៅ និងមានស្តង់ចំនួន៣០ សម្រាប់ដាក់តាំងបង្ហាញសិប្បកម្មប្រពៃណី តាមសហគមន៍ដែលមកពីតាមបណ្តារាជធានី ខេត្ត ក៏មានការបង្ហាញនូវម្ហូបអាហារខ្មែរ នំខ្មែរ។ ២.សាលពិព័រណ៍ថ្នាក់បណ្តុះបណ្តាលជំនាញដូនតា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណតិ្តទី៧ ដែលផ្តល់ឱកាសជូនយុវជន សិស្ស មកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ បានសិក្សាក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ឲ្យយកស្នាដៃជំនាញវិជ្ជាជីវៈដូនតា មកដាក់តាំងបង្ហាញផងដែរ។
ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា មហោស្រពជាតិសិល្បៈស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ «សម្រស់មាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព និងសម្ពោធពិព័រណ៌ស្នាដៃសិប្បកម្មដូនតា» ក្នុងគោលបំណងផ្សព្វផ្សាយអំពីសិប្បកម្មជំនាញដូនតា ស្ថិតក្នុងសហគមន៍សំខាន់ៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងពិព័រណ៌ខាងលើនេះ ក៏មានអ្នកជំនាញ រងចាំពន្យល់បន្ថែមអំពីសិប្បកម្មដូនតា ជូនដល់យុវជន សិស្ស និសិ្សត បងប្អូនប្រជាពលរដ្ឋ តាមការសិក្សាស្រាវជ្រាវ តាមបែបនរវិទ្យាទាក់ទងនឹងប្រវតិ្តរបស់សិប្បកម្មដូនតានីមួយៗ ជាពិសេសអបអរសាទរ «ក្រមា» ជាអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈសេចកី្តសម្រេច 19.COM 7.b.27 នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គា តាំងបង្ហាញអំពីសាវតារក្រមា ប្រភេទក្រមាតាមសហគមន៍ និងឈ្មោះហៅផ្សេងៗទៀតដូចជា៖ កន្សែង ឆ្នូត សំពត់ដណ្តប់ និងផាហ៊ុមជាដើម៕ អត្ថបទ រដ្ឋា




















-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 day agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន4 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 day agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត