ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃនេះ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ ខណៈគ្រោងបើកឲ្យដំណើរការជាផ្លូវក្នុងកំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ។

នៅក្រោយចប់កិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា កិច្ចប្រជុំថ្ងៃនេះ មានការចូលរួមរបស់ក្រុមការងារបច្ចេកទេសចំនួន៣ រួមមាន ១.មកពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ២.ប្រតិបត្តិករអាកាសយានដ្ឋាន (CAIC) និង៣.មកពីគ្រប់គ្រងចរាចរណ៍ដែនអាកាស ក្នុងគោលបណ ដើ្បីចុះពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ និងការកំណត់យកខែកក្កដា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោផ្លូវការ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា គិតចាប់ពីបើកដំណើរការសាងសង់ក្នុងឆ្នាំ២០២០ រហូតមកដល់ចុងឆ្នាំ២០២៤នេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចបានការសាងសង់ប្រមាណ ៩២% នៃគម្រោងសាងសង់ទាំងមូល។ ឯកឧត្តមបានបន្ថែមថា ចំពោះការងារដែលនៅសល់ ៨%ថែមទៀត ក្រុមការងារពាក់ព័ន្ធបានកំពុងខិតខំប្រឹងប្រែង ដើម្បីឲ្យគម្រោងនេះសម្រេចរួចរាល់ត្រឹមថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៥។

ឯកឧត្តម សយ សុខាន់ បានឲ្យដឹងទៀតថា ចំពោះការងាររបស់ការអាកាសយានដ្ឋានអន្តរជាតិតេជោនេះដែរ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបន្តបើកកិច្ចប្រជុំថែមទៀត ដើម្បីធ្វើការបូកសរុបការងារ និងការកំណត់កាលបរិច្ឆេទរបស់បណ្តាក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនដទៃផ្សេងៗទៀតក្នុងការដាក់តាំងបង្ហាញលក់ ក៏ដូចជាសេវាកម្មនៅក្នុងព្រលានថ្មីមួយនេះ ធ្វើយ៉ាងណាឲ្យគម្រោងទាំងមូល បានបញ្ចប់ព្រមៗគ្នាតាមការកំណត់ក្នុងពេលវេលាខាងលើ។

លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក បានបញ្ជាក់ថា នៅពេលដែលព្រលានយន្តហោះតាខ្មៅសាងសង់រួចរាល់ នឹងជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងវិស័យអាកាសចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ជាពិសេសរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នេះ សាងសង់លើផ្ទៃដី ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១ គីឡូម៉ែត្រពីរាជានីភ្នំពេញ នឹងអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន៕ អត្ថបទ ឈិត បូរ៉ាវី










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN