ព័ត៌មាន
អាជ្ញាធរខេត្តបាត់ដំបងជំរុញភាគីពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយដល់មូលដ្ឋានកៀរគរក្រុមគោលដៅ១.៥លាននាក់ឱ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ
បាត់ដំបង៖ លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង បានជំរុញដល់មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវសហការជាមួយគ្រឹះស្ថានបណ្ដុះបណ្ដាលសាធារណៈបង្កើនការផ្សព្វផ្សាយពីកម្មវិធី១.៥លាននាក់របស់រាជរដ្ឋាភិបាលឱ្យដល់តាមមូលដ្ឋានសំដៅកៀរគរយុវជន ជាពិសេសយុវជនមកពីគ្រួសារក្រី និងគ្រួសារងាយរងហានិភ័យឱ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ។
លោក ទីន សារ៉ាវុធ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត និងពង្រឹងសមត្ថភាពលើយន្តការគ្រប់គ្រងនៃវិស័យការងារ និងជំរុញការផ្សព្វផ្សាយចុះឈ្មោះចូលរៀនជំនាញរបស់គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត ដែលធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង នាថ្ងៃទី១៩ ខែធ្ន នាំ២០២៤។
លោក ទីន សារ៉ាវុធ គូសបញ្ជាក់ថា ការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ សំដៅផ្ដល់ឱ្យយុវជនមានជំនាញច្បាស់លាស់ក្នុងជីវិត បង្កើនកម្លាំងពលកម្មជំនាញ ដើម្បីសម្រេចបាននូវគោលដៅអនាគតកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានោះ លោក ទីន សារ៉ាវុធ ក៏បានបង្ហាញមោទនភាពផងដែរដែលខេត្តបាត់ដំបងមានអ្នកចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ តែទោះយ៉ាងណាត្រូវជំរុញការផ្សព្វផ្សាយបញ្ជ្រាបបន្ថែមទៀតទៅដល់មូលដ្ឋានដើម្បីសម្រេចបានគោលដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
បើតាមលោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងឱ្យដឹងថា គណៈកម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបងដែលមានគ្រឹះស្ថានសាធារណៈចំនួន៣ និងភាគីពាក់ព័ន្ធបានចុះផ្សព្វផ្សាយ វគ្គ១.៥លាននាក់របស់រាជរដ្ឋាភិបាលជំហានទី១ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រុង ស្រុក ក្នុងខេត្តបាត់ដំបង មកទល់ពេលនេះចំនួនសិស្សចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈទាំង៣មានចំនួន១៣ ១៤០នាក់ ក្នុងនោះសិស្សគោលដៅសរុប៧ ៥៤៤នាក់។សិស្សកំពុងសិក្សាសរុបចំនួន ៥ ៧៥៣នាក់ សិស្សគោលដៅសរុប៣ ៦៣៩នាក់។ចំណែកសិស្សបានប្រលងបញ្ចប់សរុបចំនួន ៤ ០៣៨នាក់សិស្សគោលដៅសរុប ១ ៩៦២ នាក់។សិស្សទទួលបានការងារសរុបចំនួន២ ៥២១នាក់ សិស្សគោលដៅសរុប ១ ២៤៥នាក់។
សូមបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ក្រុមគោលដៅជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួន ១,៥លាននាក់ មានគោលបំណងចម្បង គឺផ្ដល់នូវជំនាញមួយ យ៉ាងតិចប្រចាំជីវិតដល់យុវជនដើម្បីទទួលបានឱកាសការងារ ឬបង្កើតមុខរបរដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ ព្រមទាំងឆ្លើយតបបានតាមតម្រូវការ ទីផ្សារប្រកប ដោយចីរភាព ភាពធន់ និងបាប្ន។ សិស្សដែលបានចុះឈ្មោះចូលរៀន ទទួលបាន៖ ការសិក្សាដោយមិនបង់ថ្លៃ, ប្រាក់ឧបត្ថម្ភប្រចាំខែ,ការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ការចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន រោងចក្រ, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និង ឱកាសទទួលបានការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់៕





-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន7 days agoក្រសួងការងារលើកទឹកចិត្តអតីតពលករ និងយុវជនឱ្យជ្រើសរើសការងារក្នុងស្រុក តាមរយៈការរៀបចំវេទិកាផ្តល់ឱកាសការងារជាង ២ពាន់កន្លែង ក្នុងក្រុងសិរីសោភ័ណ
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលសំចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងយោធាប្រទេសទាំងពីរកម្ពុជា-អាមេរិក
-
ព័ត៌មាន1 week agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន1 week agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
-
ព័ត៌មាន1 week agoខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន ២២ គម្រោង មានទុនសរុបជិត ៤០០ លានដុល្លារ