ព័ត៌មាន
លោក គឹម ចាន់សំណាង ជាប់ឆ្នោតជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា សម្រាប់អាណត្តិទី៦
ភ្នំពេញ៖ បន្ទាប់ពីជាប់ឆ្នោត លោកគឹម ចាន់សំណាង បានប្តេជ្ញាចិត្ត នឹងខិតខំប្រឹងប្រែងបន្តដឹកនាំសភាសម្ព័នសហជីពជាតិកម្ពុជា (NACC) ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក៏ដូចពង្រឹងការងារទំនាក់ទំនងជាមួយសហជីពអន្តរជាតិតាមបណ្តាប្រទេសដែលមិនទាន់មាន ដើម្បីពង្រីទំនាក់ទំនងកាន់តែល្អប្រសើរ។
លោក គឹម ចាន់សំណាង ក្នុងពិធីសមាជសភាសម្ព័នសហជីពជាតិកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្តទៅពេលខាងមុខ មានដូចជា បន្តផ្សព្វផ្សាយនូវគោលនយោបាយរាជរដ្ឋាភិបាលដល់កម្មករនិយោជិត , បន្តចុះសួរសុខទុក្ខបងប្អូនកម្មករដែលកំពុងប្រឈមបញ្ហាលំបាក , ពង្រឹងឡើងវិញនិងពង្រីកសមាជិក និងក្បាលម៉ាស៊ីន តាមបណ្តារោងចក្រសហគ្រាស និងបន្តអនុវត្តផែនការយុទ្ធនាការ ១០០រោងចក្រ ដើម្បីបរិស្ថានស្អាតនៅកន្លែងការងារ ថែមទាំងបើកយុទ្ធនាការបញ្ឈប់ប្រើប្រាស់ថង់ប្លាស្ទិច និងចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាវិជាជីវៈ លើការផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ។ល។
នាឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីសមាជនេះ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ទទួលស្គាល់ថា NACC បានចូលរួមការពារផលប្រយោជន៍កម្មករបានយ៉ាងច្រើន និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយសហជីពក្នុងតំបន់និងអន្តរជាតិនានានៅឯក្រៅប្រទេសបានច្រើនផងដែរ។ ឯកឧត្តម បានបន្តថា NACC បានចូលរួមចំណែកធានានូវបទដ្ឋាន ស្តង់ដារការងារវិជ្ជាជីវៈជាលក្ខណៈអន្តរជាតិនៅក្នុងវិស័យកាត់ដេរ កាបូបជាដើម ដែលមានសក្តានុពលកាន់តែរឹងមាំ ជាពិសេទទួលបានបញ្ជាទិញផលិតផលពីកម្ពុជាមានចំនួនកើនឡើងជាបន្តបន្ទាប់ ជាពិសេសមានការបញ្ជាទិញនាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈបច្ចុប្បន្ន ឧស្សាហកម្មកាត់ដេរសំលៀកបំពាក់នៅកម្ពុជាមានការខ្វះកម្លាំងពលកម្មចំនួនជាង ៥ម៉ឺននាក់។
គិតមកដល់ពេលនេះ សម្ព័ន្ធសហភាពសហព័ន្ធសហជីព (NACC) មានអាយុកាល១៧ឆ្នាំហើយ ដែលបានបង្កើតឡើងដំបូងគេបំផុតនៅកម្ពុជា ស្របពេលដែលវិស័យឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ កំពុងមានការរីកចម្រើន ហើយពេលនោះវិវាទការងារក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ដោយសារតែភាពសកម្ម និងការឯកភាពផ្ទៃក្នុង ហើយមានទស្សនៈវិស័យ និងគោលដៅច្បាស់លាស់សម្ព័ន្ធសហភាពសហព័ន្ធសហជីព ទទួលបានការទាក់ទាញ និងការចាប់អារម្មណ៍ពីសំណាក់សហព័ន្ឋសហជីព អង្គការ សមាគមដទៃទៀត ហើយបានចូលរួមជាសមាជិក និងបានចងជាសម្ព័ន្ធភាព ដែលរហូតមកដល់ពេលនេះ សម្ព័ន្ធសហភាពសហ ព័ន្ធសហជីពមានសហភាពសហជីពចំនួន១០ រួមមាន៖ សហព័ន្ធសហជីព៨៥ សមាគម២២ វិទ្យាស្ថាន១ដែលធ្វើការពាក់ព័ន្ធវិស័យ (វិស័យវាយនភណ្ឌ័កាត់ដេរ ស្បែក ជើង កាបូប សម្ភារធ្វើដំណើរ ពោងទឹក គ្រឿងអេឡិចត្រូនិច គ្រឿងបង្គុំ អគ្គីសនី ចំកៅស៊ ស្រាបៀរ សមាគមគ្រូបង្រៀន និ្សិត ជនពិការគថ្លង់ សមាគមដឹក ជញ្ជូនក្រៅប្រព័ន្ធ និងវិទ្យាសា្ថន។ សម្ព័ន្ធសហភាពសហព័ន្ធសហជីព បានធ្វើសកម្មភាព និងប្រមូលចងក្រងសមា ជិក នៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ទេសចរណ៍ ស្បៀងអាហារ ពលករទេសន្តប្រវេស្តន៍ និងវិស័យ កសិកម្ម។ សម្ព័ន្ធសហភាពសហព័ន្ធសហជីព បានចូលរួមយ៉ាងសំខាន់និងជាដៃគូរសហការ ដ៏ល្អដែលបានចូលរួមគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា៕










-
ព័ត៌មាន21 hours agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
PR NEWS2 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន6 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ