ព័ត៌មាន
សម្តេចធិបតី៖រាជរដ្ឋាភិបាលនឹងបញ្ចប់ការវាស់វែងដីធ្លីជូនពលរដ្ឋឲ្យបានឆាប់ៗនាពេលខាងមុខនេះ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃនីតិកាលរដ្ឋសភានឹងខិតខំធ្វើយ៉ាងណាបញ្ចប់ការវាស់វែងដីធ្លី ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យបានឆាប់ៗនាពេលខាងមុខនេះ ដើម្បីបង្ករលក្ខណៈឲ្យដីបងប្អូនប្រជាពលរដ្ឋមានតម្លៃ និងលុបបំបាត់ ការទំនាស់ដីធ្លីជាដើមនោះ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានថ្លែងថា ការរៀបចំកម្មសិទ្ធដីធ្លីនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលត្រូវបន្តទៀតសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលនឹងបញ្ចប់ការវាស់វែងដីធ្លីនេះ ឲ្យបានឆាប់ៗនាពេលខាងមុខនេះ ដោយនឹងផ្តល់កម្មសិទ្ធជូននៅក្នុងអាណត្តិនេះផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា បន្តពីរាជរដ្ឋាភិបាលអាណត្តិមុន ក្នុងអាណត្តិទី៧នេះរាជរដ្ឋាភិបាល នឹងខិតខំធ្វើកំណែទម្រង់លើវិស័យដីធ្លីបន្ថែមទៀត តាមរយៈការវាស់វែងដីធ្លី ចុះបញ្ជី និងការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ក៏ដចាដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាដើមនោះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ៏បានអះអាងថា ១៦ខែក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលអាណត្តិទី៧នីតិកាលរដ្ឋសភានេះ គឺរាជរដ្ឋាភិបាលបានពន្លឿនការចុះបញ្ជីក្បាលដីធ្លី ជូនពលរដ្ឋបានចំនួនជាង៣លាន៤សែនក្បាលដី ដោយនឹងមានគម្រោងបញ្ចប់ការវាស់វែងនេះនៅឆ្នាំ២០២៥ ថែមទាំងផ្តល់ជូនជាកម្មសិទ្ធនៅក្នុងឆ្នាំ២០២៧ផងដែរ៕
អត្ថបទ ៖ បាន ចក់






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN