ព័ត៌មាន
នគរបាល នៅតែបន្តឹងការបង្ក្រាប ក្រុមជនបង្កបទល្មើសអសន្តិសុខសង្គមនានា ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តឹងសកម្មភាពរបស់ខ្លួន ក្នុងការបង្ក្រាបរាល់សកម្មភាពរបស់ក្រុមជនទាំងឡាយ ដែលបង្ក ឬប្រព្រឹត្តិអំពើអសន្តិសុខសង្គមនានា ដោយមិនបន្ធូរបន្ថយដៃនោះឡើយ ។
ជាក់ស្តែង នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន២២នាក់ ពាក់ព័ន្ធនឹង០៤បទល្មើសផ្សេងៗ ដែលប្រព្រឹត្តិទៅក្នុងខណ្ឌចំនួន០៥ មានខណ្ឌចំការមន , មានជ័យ , កំបូល , ៧មករា និងខណ្ឌដូនពេញ ។
ជនសង្ស័យទាំង២២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌនីមួយៗខាងលើ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ និងនៅតាមទីតាំងផ្សេងៗផ្សេងៗគ្នា បន្ទាប់ពីក្រុមទាំងនោះ បានប្រព្រឹត្តិបទល្មើសរួច ។
ជនទាំង២២នាក់ ពាក់ព័ន្ធករណី ៖ ធាក់ប្លន់យកម៉ូតូ , ករណីលួចទ្រព្យសម្បត្តិ , ករណីឆក់ទ្រព្យសម្បត្តិ និងករណីហិង្សាកាប់គ្នាបង្ករបួសស្នាម ។ ក្រោយធ្វើការបង្ហាញមុខជាសាធារណះរួចមក កម្លាំងសមត្ថកិច្ចបានបញ្ចូនខ្លួនក្រុមជនសង្ស័យទាំង២២នាក់ ទៅកានយ្យការអមសាលាដបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃខែដដែលនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំដាក់ផែនការបន្តពង្រឹងកិច្ចការងារការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ផងដែរ ។ កិច្ចប្រជុំនោះ មានការចូលរួមពីលោកស្នងការរង ជំនួយការឯកឧត្តមស្នងការ លោកអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធផងដែរ ៕
អត្ថបទ ៖ លីហេង





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN