ព័ត៌មាន
ប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្នានសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅព្រឹកថ្ងែទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ឆៃ ស៊ីណារិទ្ឋ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដូនពេញ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារចុះជួយមូលដ្នានខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្របតាមកម្មវិធីនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាកម្មវិធីនយោបាយអាទិភាពទាំង៦ វិធានគន្លឹះរបស់រាជរដ្នាភិបាលកម្ពុជា ។
ពិធីក៏មានការចូលរួមពីលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក លោកស្រី សមាជិក សមាជិកា ព្រមទាំងក្រុមការងារចុះមូលដ្ឋានខណ្ឌ សង្កាត់ ជាច្រើននាក់ទៀត ។
លោកបន្តថា កន្លងមកយើងក៏មានធ្វើវេទិកាសាធារណៈ មានការដឹកនាំដោយក្រុមប្រឹក្សារាជធានី ក៏ដូចជាមានការចូលរួមរបស់ក្រមការងារថ្នាក់ជាតិជួយរាជធានី ដោយយើងបានស្តាប់នូវរាល់សំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយខិតខំជំរុញការដោះស្រាយបញ្ហាជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋរបស់យើង។ ជាមួយគ្នា នៅមានអាធណ្ឌ សង្កាត់ ភូមិ បានូលរួមដោះស្រាយភ្លាមៗ នូវសុខទុក្ខ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានទៀតផង ។
ឥឡូវនេះ យើងមានក្រុមការងារថ្នាក់ជាតិទទួលលើកិច្ចការងារអនុវត្តគោលនយោបាយតាមសង្កាត់ហើយ គឺកាន់តែបង្ហាញពីការទទួលខុសត្រូវ ក្នុងការផ្សារភ្ជាប់ ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋមូលដ្ឋានសង្កាត់នីមួយៗបានថែមទៀត ដែលបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាការចង់បានរបស់ថ្នាក់ដឹកនាំ ។ដោយទាំងអស់គ្នាជំរុញកិច្ចសហការដោះស្រាយ ឆ្លើយតបនឹងបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន ជួបការលំបាក និងធ្វើយ៉ាងណា ធ្វើអោយមានប្រសិទ្ឋិភាព ជូនប្រជាពលរដ្ឋ ។
នាឱកាសនោះ លោកបានជំរុញដល់ក្រុមការងារ ត្រូវចេះចលនាវាយបកដល់ក្រុមអមិត្ត ពួកអគិតិខាងក្រៅ ដែលចេះតែបង្កបញ្ហាគ្រប់ពេលវេលា ធ្វើការញុះញ៉ុង ធ្វើអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។ ហើយចៀសវាងនូវទង្វើអ្វីដែលធ្វើអោយប្រជាពលរដ្ឋថ្នាំងថ្នាក់ មានការមិនសប្បាយចិត្តមកលើមេដឹកនាំ ដែលខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។
លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ឋ បានមានប្រសសន៍ថា ក្នុងនាមជាប្រធានក្រុមការងារ យើងនៅជាមួយគ្នា ត្រូវរួមគ្នា សាមគ្គីគ្នា យកបញ្ហាទាំងអស់ ដែលកើតមានក្នុងមូលដ្ឋានខណ្ឌដូនពេញ យកមកដោះស្រាយអោយទាន់ពេលវេលា ។លោកបានជំរុញអោយក្រុមការងារទាំងអស់ ត្រូវបង្កើនការងារចុះផ្ទាល់ជាមួយប្រជាពលរដ្ឋអោយបានល្អ ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីរួមគ្នាដោះស្រាយ ចៀសវាងការប្រជាពលរដ្ឋមានការភាន់ច្រឡំ ហើយចៀសវាងនូវទង្វើអ្វីដែលធ្វើអោយប្រជាពលរដ្ឋថ្នាំងថ្នាក់ មានការមិនសប្បាយចិត្តមកលើមេដឹកនាំ ។
សូមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្នានសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ មានសមាសភាពដូចខាងក្រោម ៖
១-សង្កាត់ផ្សារថ្មីទី១ ៖ លោកស្រី ប៉ុន ដានី អភិបាលស្វយ័តផ្សារធំថ្មីជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ២២នាក់ ។
២-សង្កាត់ផ្សារថ្មីទី២ ៖ លោក ពៅ គាងឡេង ប្រធានមន្ទីរពាណិជ្ជកម្មរាជធានី ជាប្រធាន និងលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ជាអនុប្រធាន ព្រមទាំងសមាជិក សរុប ២៧នាក់ ។
៣-២-សង្កាត់ផ្សារថ្មីទី៣ ៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១៥នាក់ ។
៤-សង្កាត់បឹងរាំង ៖ លោកសមូហកបណ្ឌិត ឡី សុភាព សមាជិកក្រុមប្រឹក្សារាជធានី ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១១នាក់ ។
៥-សង្កាត់ផ្សារកណ្តាលទី១ ៖ លោក សុខ ពេញវុ អភិបាលរង រាជធានី ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១៣នាក់ ។
៦-សង្កាត់ផ្សារកណ្តាលទី២ ៖ លោក ហាយ មករ អគ្គលេខាធិការ ម.ប.ព ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១៣នាក់ ។
៧-សង្កាត់ចតុមុខ ៖ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ២៨នាក់ ។
៨-សង្កាត់ជ័យជំនេះ ៖ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១២នាក់ ។
៩-សង្កាត់ផ្សារចាស់ ៖ លោក ហ៊ុយ សារុណ អភិបាលរងខណ្ឌ ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ៣១នាក់ ។
១០-សង្កាត់ស្រះចក ៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី សំណង់ និងភូមិបាលរាជធានី ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ២៣នាក់ ។
១១-សង្កាត់វត្តភ្នំ ៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី សំណង់ និងភូមិបាលរាជធានី ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ២២នាក់ ៕
អត្ថបទ៖ កុម្ភះ

-
ព័ត៌មាន3 days ago
TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
-
កីឡា6 days ago
ខ្លាំងពិតឈ្នះពិត ជំនួបជើងខ្លាំង «កំពូលអ្នកចម្បាំងអូដ្ឋ» វគ្គផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ប្រាក់រង្វាន់ធំ!
-
ព័ត៌មាន4 days ago
TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
-
ព័ត៌មាន4 days ago
សម្តេចតេជោ អំពាវនាវពលរដ្ឋខ្មែរកុំធ្វើអំពើជ្រុលនិយមបាតុកម្មប្រឆាំងស្ថានទូតថៃប្រចាំកម្ពុជា
-
ព័ត៌មាន6 days ago
TOP STORY រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖មកទល់ពេលនេះបណ្ដាញអគ្គិសនីជាតិរបស់កម្ពុជាមិនមានការយកអគ្គិសនី ពីប្រទេសថៃនោះទេ
-
ព័ត៌មាន2 days ago
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤
-
ព័ត៌មាន2 days ago
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
-
ព័ត៌មាន1 day ago
អភិបាលខេត្តបន្ទាយមានជ័យ៖ ក្រុមការងារពាក់ព័ន្ធកំពុងត្រៀមទទួលពុកម៉ែបងប្អូនមានកន្លែងស្នាក់នៅបណ្តោះអាសន្ន រយៈពេលវែង និងសម្រួលឯកសារពាក់ព័ន្ធ