ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ដីជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នាមិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់នៅតែក៏ជាមូលដ្ឋានសម្រាប់ការដាំដុះចិញ្ចឹមជីវិត
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ដីជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា មិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់នៅ តែក៏ជាមូលដ្ឋានសម្រាប់ការដាំដុះចិញ្ចឹមជីវិត ហើយដីក៏ជាទ្រព្យសម្បត្តិសម្រាប់ការប្រើប្រាស់ និងច្នៃទៅប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិតផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ”ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងខេត្តកំពង់ចាម” នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ថាជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៥០០ឆ្នាំ ដែលយើងមានការឯកភាពជាតិ, មានរាជរដ្ឋាភិបាលតែមួយ និងសន្តិភាពពេញផ្ទៃប្រទេស ដែលបង្កលក្ខណៈឱ្យយើងអាចវាស់វែងដីទាំងអស់នៅទូទាំងប្រទេស, ចុះបញ្ជីស្តង់ដាតែមួយ ហើយទទួលបានកម្មសិទ្ធិពេញលេញ។ ដូចនេះហើយ ដីគឺជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា, មិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់នៅ តែក៏ជាមូលដ្ឋានសម្រាប់ការដាំដុះចិញ្ចឹមជីវិត មិនត្រឹមតែប៉ុណ្ណឹង ដីក៏ជាទ្រព្យសម្បត្តិសម្រាប់ការប្រើប្រាស់ និងច្នៃទៅប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិតផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជក់បន្ថែមថា កន្លងទៅយើងធ្លាប់ប្រកាសខេត្តដែលអស់មីន តែបច្ចុប្បន្នយើងបានចុះមកប្រកាសខេត្តដែលបានប្រកាសបញ្ចប់ការវាស់វែងដីជាប្រព័ន្ធ, ធានាដល់ការផ្តល់កម្មសិទ្ធិជូនប្រជាជនយូរអង្វែង, ជាផលសម្រាប់ប្រជាជន ក្រោមផ្លែផ្កានៃសុខសន្តិភាព ហើយនេះជាការបើកទំព័រថ្មីមួយក្នុងការចុះបញ្ជីដីធ្លី, ក្នុងការបញ្ចប់ការចុះវាស់វែងជាប្រព័ន្ធបានគ្រប់ក្បាលដីនៅទូទាំងខេត្តកំពង់ចាម ដើម្បីឈានទៅដល់ការរៀបចំឱ្យបានត្រឹមត្រូវ។ ជាមួយនឹងសមិទ្ធផលដ៏ធំធេងនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អ្នកស្រុកស្ទឹងត្រង់, ស្រុកក្រូចឆ្មារ និងអ្នកកំពង់ចាមទាំងអស់ ដែលបានផ្តល់ការគាំទ្រ គោរពស្រលាញ់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ និងបម្រើប្រជាជន និងផ្តល់ផលឱ្យកាន់តែច្រើនគ្រប់ទីកន្លែងទាំងអស់។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា អ្វីដែលយើងឆ្លងកាត់ គឺឆ្លងកាត់ពីការលំបាក, ឆ្លងកាត់ពីការបែងបាក់ រហូតមកដល់ការរស់រានមានជីវិត, មានការបែងចែកផលនៃសន្តិភាព និងពេលនេះជាសក្ខីភាពនៃការទទួលផលពិតប្រាកដ និង យូរអង្វែង សម្រាប់ការកាន់កាប់ដីធ្លីជាកម្មសិទ្ធិរឹងមាំ ក្នុងការអភិវឌ្ឍ និងទទួលបានមនុញ្ញផល។ ឈរលើបទពិសោធន៍នេះ ទើបរាជរដ្ឋាភិបាល បានចាត់ទុកការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាអាទិភាព ដោយចាត់ទុកថាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការតភ្ជាប់ទាំងមនុស្ស, សេដ្ឋកិច្ច និងបម្រើការរីកចម្រើនដល់មូលដ្ឋាន និងសង្គមជាតិទាំងមូល។ ព្រមជាមួយគ្នានេះដែរ, ក្រោយពីមានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខណៈ, អ្វីដែលជាកត្តាយកចិត្តទុកដាក់ គឺការផ្តល់ដី, ការបែងចែកដីជូនប្រជាជន ហើយដើម្បីឱ្យដីមានផលប្រយោជន៍ គឺតម្រូវឱ្យមានបណ្ណកម្មសិទ្ធិច្បាស់លាស់, មានភាពរឹងមាំក្នុងការគ្រប់គ្រង និងកាន់កាប់ដីធ្លី ពិសេសឈានទៅលុបបំបាត់នូវរាល់ទំនាស់ដីធ្លី ជាមួយនឹងការរៀបចំផែនការអភិវឌ្ឍ ផងដែរ។
មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីពាក្យ “ផ្ការីកនៃសន្តិភាព” ផ្ការីកដែលទទួលបានដោយនយោបាយឈ្នះ-ឈ្នះ, ផ្ការីកដើម្បីផ្តល់ភាពញញឹម, ការស្រលាញ់គ្នា, ការថែរក្សាគ្នា, ការថែរក្សាសន្តិភាព និងរទទួលផលសន្តិភាពទាំងអស់គ្នា ហើយយន្តការផ្ារីកក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយផ្ការីកជាមួយរាជរដ្ឋាភិបាល គឺស្រស់បំព្រងជាមួយគ្នា។ ដូចនេះថ្ងៃនេះ, សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមរាំវង់សន្តិភាពផ្ការីក, កែប្រែដីដែលធ្លាប់តែស្រពោន, ពោរពេញទៅដោយមីន និងគ្រាប់មិនទាន់ផ្ទុះ អាចទទួលបានការសម្អាតឱ្យមានសុវត្ថិភាព និងបណ្ណកម្មសិទ្ធិ ដែលបងប្អូនប្រជាពលរដ្ឋអាចដាំដុះ និងបំពេញសេចក្តីត្រូវការក្នុងការស់នៅ ប្រកបដោយសេចក្តីសុខសាន្ត៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN