កីឡា
កីឡាករ វី សម្ជស្ស និងធី តុងហ៊ី សុទ្ធតែឈ្នះរៀងខ្លួនការប្រកួតគុនខ្មែរមិត្តភាព និងម៉ារ៉ាតុងដណ្តើមប្រាក់លាន
(ភ្នំពេញ)៖ ការប្រកួតប្រដាល់គុនខ្មែរ សម្រាប់ថ្ងៃទីសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនស្រាពពែមាស និងក្រុមហ៊ុនសេងហុងហេង នៅស្ទូឌីយោស្ទឹងមានជ័យ ដែលផ្សាយផ្ទាល់តាមទូរទស្សន៍បាយ័ន មិនមានប្រកួតគូម៉ារ៉ាតុងដណ្តើមប្រាក់លានទេ មានតែគូពិសេស និងគូឯកធម្មតា។
កីឡាករ ឌី វិចិត្រ ក្លិបអេភូថងកីឡា នៃសមាគមនប្រដាល់ក្រសួងការពារជាតិ ផ្តល់ទំនុកចិត្តដល់គ្រូបង្វឹកក្រោយឈ្នះកីឡាករ ថុក សុខនឿយ មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ដោយពិន្ទុ ។
អ្នកលេងគុនខ្មែររបស់ក្លិបនិរោធមានជ័យ ចាន់ ហាវ និងកីឡាករ ជុន សាវុធ មកពីក្លិបកងពលតូចដឹកជញ្ជួនលេខ៩០ បានត្រឹមស្មើគ្នា។
ចំនែកកីឡាករ ភួង ពិសិដ្ឋ ក្លិបតាឡីដំរីមានរិទ្ធ ឈ្នះអ្នកប្រដាល់មកពីក្លិបនិរោធមានជ័យ ចាន់ ស៊ីណាត ដោយពិន្ទុ។ ឯគង់ ឧត្តម មកពីកុលបុត្រគុនខ្មែរខណ្ឌទួលគោក ចាញ់ពិន្ទុកីឡាករធី តុងហ៊ី មកពីក្លិបវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ។
ដោយឡែកប្រកួតគូឯក កីឡាករ វី សម្ជស្ស ក្លិបនាគរាជមានជ័យ ឈ្នះពិន្ទុ សល់ ពិសិដ្ឋ របស់ក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោក៕
រូបតំណាង
អត្ថបទ៖ គង់ ហួន
Photo៖ លឹម រ៉ាឌី
-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣


