ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងផ្ដល់កាដូជូនកុមារនៅអង្គការផ្ទះបាយកុមារ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤នេះ បានអញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ សម្រាប់ពិធីបុណ្យណូអ៊ែល។ នេះជាលើកទី ៤ ក្នុងឆ្នាំ ២០២៤នេះ ដែលឯកឧត្តម ហ៊ុន ម៉ានី បានឆ្លៀតពីភាពមមាញឹកនៃការងារ ដើម្បីទៅជួបកុមារអង្គការផ្ទះបាយកុមារ។
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកកាដូពីសប្បុរសជនជូនកុមារ នៅអង្គការផ្ទះបាយកុមារជាថ្មីនៅថ្ងៃនេះ។ វត្តមានរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រៀបបានជាវត្តមានសមាជិកគ្រួសាររបស់កុមារនៅ ផ្ទះបាយកុមារ។ ភាពស្និទ្ធស្នាលបានបង្ហាញយ៉ាងច្បាស់ តាមរយៈស្នាមញញឹមរបស់កុមារ និងពាក្យសម្ដីពោលឡើង ដោយហៅ ឯកឧត្តម ហ៊ុន ម៉ានី ជាប៉ាចេញពីមាត់កុមារគ្រប់រូប។
ក្រោយទទួលបានការស្វាគមយ៉ាងកក់ក្ដៅបែបនេះ ឯកឧត្តម ហ៊ុន ម៉ានី បានក្រើនរម្លឹកទៅកាន់កុមារគ្រប់រូបឱ្យប្រឹងប្រែងរៀនសូត្រជាចាំបាច់ និងចៀសឆ្ងាយពីសកម្មភាពណាមួយដែលសង្គមមិនទទួល។ ឯកឧត្តមលើកឡើងដែរថា ក្នុងនាម ឯកឧត្តម ជាប៉ា របស់កូនៗ គឺនឹងបន្តជួប និងគាំទ្រជួយរៀងរាល់្នាំ។ ជាក់ស្ដែងសម្រាប់ឱកាសជួបនាថ្ងៃនេះ ក៏មានសប្បុរសជនបានចូលរួមជួយជាថវិកា បានជាង ១ម៉ឺនដុល្លារ រួមទាំងអង្ករមួយចំនួនសម្រាប់ផ្ដល់ជូនអង្គការផ្ទះបាយកុមារ ក្នុងការផ្គត់ផ្គង់គាំទ្រជួយដល់កុមារជាច្រើនផងដែរ។
ជាធម្មតារៀងរាល់ឆ្នាំ ឯកឧត្តម ហ៊ុន ម៉ានី តែងចុះមកសួរសុខទុក្ខ និងនាំយកកាដូជូនកុមារនៅ អង្គការផ្ទះបាយកុមារ ២ដងក្នុង ១ឆ្នាំ គឺក្នុងឱកាសថ្ងៃសិទ្ធិកុមារ និងឱកាសបុណ្យណូអ៊ែល។ សម្រាប់ឆ្នាំ ២០២៤នេះវិញ ឯកឧត្តម បានអញ្ជើញមក អង្គការផ្ទះបាយកុមារចំនួន ៤លើក រួមមានឱកាសថ្ងៃ សិទ្ធិកុមារ ១មិថុនា ការអញ្ជើញផ្ដល់ការថតរូបជាមួយកុមារគ្រប់រូបទុកជាអនុស្សាវរីយ៍កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ការជួបជាមួយអាណាព្យាបាលកាលពីថ្ងៃទី ១២ ខែធ្នូ និងការជួបជាមួយកុមារក្នុងការផ្ដល់ជូនកាដូនាពេលនេះ។
អង្គការផ្ទះបាយកុមារគឺជាអង្គការមួយដែលផ្តល់អាហាររូបត្ថម្ភដល់កុមារ នាពេលព្រឹក និងពេលថ្ងៃត្រង់ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅវ៍ដល់កុមារទូទៅដែលមិនមានអាហារគ្រប់គ្រាន់នៅឯផ្ទះ។ កុមារអាចមកទទួលអាហារនៅទីនេះដោយឥតគិតថ្លៃ។ អង្គការមួយនេះ ត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០១១ ហើយបានបន្តបេសកកម្មការងាររបស់ខ្លួន មកដល់បច្ចុប្បន្ន។អត្ថបទ៖គឹមហុក









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN