ព័ត៌មាន
សម្តេចធិបតីនាយករដ្ឋមន្រ្តី បន្ដរម្លឹកឱ្យចាត់វិធានការណ៍ម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមកាប់ចាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាជាថ្មីម្តងទៀត ឱ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់រាជធានី-ខេត្តទាំងអស់បន្តបង្រ្កាបក្រុមក្មេងទំនើងឲ្យអស់ ជាពិសេសគឺក្រុមកាប់ចាក់តែម្តង ដោយពួកគេទាំងនេះ នៅតែបង្ករអសន្តិសុខសង្គម និងបង្ករគ្រោះថ្នាក់ដល់ភ្ញៀវជាតិ និងអន្តរជាតិជាដើមនោះ។
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងនាមជានាយករដ្ឋមន្រ្តី សូមបញ្ជាទៅអភិបាល នៃគណៈអភិបាលរាជធានី- ខេត្ត ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តរឹតបណ្តឹង និងចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ពិសេសក្រុមដាវសាំម៉ូរ៉ៃឲ្យខាងតែបាន ដោយគ្មានការលើកលែងនោះឡើយ ដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និងសន្តិសុខសង្គមជាតិ។
សម្តេចធិបតី បានលើកឡើងទៀតថា កបែបនេះ ដើម្បីធានាសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក៏ដើម្បីធានាដល់សន្តិសុខសង្គមតាមភូមិ ឃុំ និងសង្កាត់ឲ្យកាន់តែមានសុវត្ថិភាពផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យស្ថាប័នអយ្យការត្រូវមានវិធានការ ការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងការចាត់ការមើលក្នុងសំណុំរឿងក្មេងទំនើងនេះ ប្រកបដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព ក្នុងការអនុវត្តច្បាប់របស់កម្ពុជាផងដែរ ។
ទន្ទឹមនឹងនេះសម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ឪពុកម្តាយក៏ដូចជាអាណាព្យាបាល ខិតខំអប់រំទូន្មានប្រដៅកូនចៅរបស់ខ្លួន ព្រោះថា កិច្ចការងារនេះ ត្រូវអប់រំទាំងនៅសាលារៀន និងនៅផ្ទះជាប្រចាំ៕ អត្ថបទបាន ចក់


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN