ព័ត៌មាន
សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន ទាមទារនូវវត្តមានការចរាចររូបិយវត្ថុជាតិកាន់តែខ្លាំងក្លា
អាជ្ញាធរខេត្តមណ្ឌលគីរី ថ្លែងថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច អាចប្រព្រឹត្តទៅបាន ទាមទារនូវវត្តមានរូបិយវត្ថុជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក។

ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តមណ្ឌលគីរី លើកឡើងនៅក្នុង សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចឃ្យូអរ” នៅខេត្តមណ្ឌលគីរី ថ្ងៃទី ២៣ ខែធ្នូ ម្សិលមិញថា បច្ចុប្បន្នខេត្តមណ្ឌលគិរីមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន១៤ គ្រឹះស្ថាន ដែលកំពុងធ្វើប្រតិបត្តិការ និងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍខេត្ត តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុរួមមាន៖ សេវា ឥណទាន សន្សំ និងទូទាត់ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហរនៅ្រប់ទីកន្លែងក្នុងខេត្តមណ្ឌលគីរី។ ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជារួម អាចប្រព្រឹត្តទៅបាន ទាមទារនូវវត្តមានរូបិយវត្ថុជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់សកម្មភាព វិនិយោគ ផលិតកម្ម និងពាណិជ្ជកម្ម, មិនត្រឹមតែប៉ុណ្ណោះប្រទេសនីមួយៗតែងតែមានរូបិយវត្ថុជាតិរបស់ខ្លួន ដែលតំណាងឱ្យអត្តសញ្ញាណជាតិ ដូចនេះការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ គឺប្រៀបបាននឹងការរក្សា និងចែករំលែកនូវចំណេះដឹងពីប្រវត្តិសាស្ត្រ និងវ ប្បធម៌កម្ពុជាដល់អ្នកជំនាន់ក្រោយ និងទេសចរបរទេស អាចពង្រឹងនូវស្មារតីបង្រួបបង្រួមជាតិក្នុងនាមជាប្រជាជននៅក្នុងសង្គមជាតិ តែមួយ។

ជុំវិញប្រាក់រៀលនេះ, ឯកឧត្តម បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ បណ្តារោងចក្រ សហគ្រាស ស្ថាប័នទាំងអស់នៅ ទូទាំងខេត្ត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ដើម្បីចូលរួមរក្សាបានលំនឹង តម្លៃប្រាក់រៀលឱ្យបានល្អ និងមានស្ថេរភាពក្នុងសេដ្ឋកិច្ច។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងថា ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្នុងនោះក៏មានគោលនយោបាយលើក កម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខ សន្តិភាពពេញលេញនៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទាក់ទិនប្រាក់រៀលនេះដែរ, ឯកឧត្តមទេសាភិបាលរង សង្ឃឹមថា តាមរយៈនៃការផ្សព្វផ្សាយខាងលើ, ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាពិសេសប្អូនៗសិស្សានុសិស្សទាំងអស់ នឹងជួយផ្សព្វផ្សាយបន្តអំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀលើម្បីឱ្យ ការល់ដឹងពីអត្ថប្រោជន៍នៃរូបិយវត្ថុជាតិយើងកាន់តែទូលំទូលាយ ដែលនឹងលើកកម្ពស់មោទនភាពជាតិយើង និងរួមចំណែក អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN