Uncategorized
សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ រំពឹងថា នឹងមានកំណើនខ្ពស់ជាងឆ្នាំកន្លងមក
កម្ពុជានៅឆ្នាំ២០២៥ និងរយៈពេលមធ្យមទៅមុខ គឺជាដំណាក់កាលដែលបន្តដំណើរលើមាគ៌ា ស្ដារ និងជំរុញកំណើនឡើងវិញ និងរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយ ត្រូវបានព្យាករ ក្នុងរង្វង់ ៦,៣ ភាគរយ និងជាមធ្យម ៦,៦ ភាគរយ សម្រាប់ឆ្នាំ ២០២៦-២០២៧។
តាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ២០២៥-២០២៧ របស់រាជរដ្ឋាភិបាល, ការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុ សាធារណៈនេះ ត្រូវបានធ្វើឡើងក្រោមទម្រង់ ៣ ឆ្នាំរំកិល ដែលក្នុងនោះពិតានថវិកាជាក់លាក់ឆ្នាំ ២០២៥ (ដែលជាឆ្នាំទី១) នឹងជា ផ្នែកមួយនៃការរៀបចំច្បាប់ថវិកាឆ្នាំ២០២៥, ខណៈដែលចំណោលសម្រាប់ឆ្នាំ ២០២៦ (ឆ្នាំទី២) និងឆ្នាំ ២០២៧ (ឆ្នាំទី៣) នឹងអាចត្រូវបានកែតម្រូវនៅឆ្នាំបន្តបន្ទាប់ ដើម្បីឱ្យស្របទៅតាមការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ចក្នុងស្រុក និងបរិយាកាសសេដ្ឋ កិច្ចខាងក្រៅ ។ ក្របខ័ណ្ឌនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំនូវ “ក្របខ័ណ្ឌថវិការយៈពេលមធ្យម ២០២៥-២០២៧» និង «សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥» ។
ជាការគិតគូរ, ឆ្នាំ ២០២៥ និងរយៈពេលមធ្យមទៅមុខ គឺជាដំណាក់កាលដែលពុជាបន្តដំណើរលើមាគ៌ាស្ដារ និងជំរុញ កំណើនឡើងវិញ បន្ទាប់ពីទទួលរងការប៉ះទង្គិចផ្ទួនៗពីវិបត្តិបន្តបន្ទាប់ក្នុងឆ្នាំកន្លងមក, ប៉ុន្តែកំណើនមិនទាន់ស្ថិតលើគន្លងសក្តានុពល នៅឡើយ; ខណៈស្ថានភាពនយោបាយ, សេដ្ឋកិច្ច និងសង្គម, ទាំងសកល, តំបន់, និងក្នុងស្រុក, ត្រូវបានរំពឹងទុកថា នឹងកាន់តែមាន ភាពប្រសើរឡើង ។ ក្នុងដំណាក់កាលនេះ, ការវាយតម្លៃទស្សនវិស័យសេដ្ឋកិច្ច ស្ថិតក្រោមសម្មតិកម្មថា ស្ថានភាពសង្គម-សេដ្ឋកិច្ច នៃ ប្រទេសជាដៃគូសំខាន់របស់កម្ពុជា នឹងវិវត្តកាន់តែវិជ្ជមាន ហើយភាពតានតឹងគោលនយោបាយ និងវិបត្តិនានា នឹងមានភាពធូរស្បើយ ដែលនឹងជះឥទ្ធិពលល្អ មកលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ស្របពេលចលនការនៃការកែទម្រង់ស៊ីជម្រៅ ក្នុងប្រទេស នឹងបន្តហុចផលជាផ្លែផ្កា និងរួមចំណែកជាវិជ្ជមាន ដល់ដំណើរការអភិវឌ្ឍន៍ជារួម ។
ក្រោមសម្មតិកម្មនេះ, កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករក្នុងរង្វង់ ៦,៣ ភាគរយ សម្រាប់ ២០២៥ និងជាមធ្យម ៦,៦ ភាគរយ សម្រាប់ឆ្នាំ ២០២៦-២០២៧ ។ យ៉ាងណាមិញ, ហានិភ័យ និងភាពមិនប្រាកដប្រជា, ទាំងក្នុងក្របខណ្ឌសកល, តំបន់, និងក្នុងស្រុក, នៅតែអាចមានលទ្ធភាពកើតឡើងខ្ពស់ ដែលនឹងធ្វើឱ្យសម្មតិកម្មខាងលើ អាចមិនប្រែក្លាយជាតថភាពជាក់ស្ដែង, និងផ្លាស់ប្ដូរនូវក្របខ័ណ្ឌដែលបានរៀបចំនេះ។
ជុំវិញបញ្ហានេះដែរ, លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើក ឡើងថា ជុំវិញបញ្ហាសេដ្ឋកិច្ច កម្ពុជានឹងអាចសម្រេចបានតាមគ្រោងទុក ខណៈបច្ចុប្បន្នបន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក បានទម្លាក់អត្រាការប្រាក់នោះ ភាពនៃការតានតឹងសេដ្ឋកិច្ចជាសកលមានការប្រែប្រួលជាបណ្តើរៗ ក្នុងនោះបញ្ហាអតិផរណា ជាពិសេសថ្លៃមុខទំនិញលើទីផ្សារ នឹងអាចធ្លាក់មកក្នុងកម្រិតល្អប្រសើរវិញផងដែរ ។ ចំណែកការនាំចេញវិញ, កម្ពុជាបានកំពុងនាំ ចេញមានកំណើនល្អប្រសើរ ក្នុងនោះណៈដលស្ថានភាពសេដ្ឋកិច្ចពិភពលោក ត្រូវរំពឹងនឹងធូរស្រាលកវិញ នឹងធ្វើឱ្យប្រទេស ដែលជាដៃគូនាំចេញទំនិញកម្ពុជា នឹងងើបឡើងវិញ គាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជាកាន់តែច្រើន ។ ក្រៅពីនេះ នៅក្នុងឆ្នាំ២០២៥ ខាងមុខ កម្ពុជាក៏រំពឹងថា នឹងស្រូបយកភ្ញៀវទេសចរណ៍បរទេសបានកាន់តែច្រើន គាំទ្រដល់សកម្មភាពអាជីវកម្មបម្រើ ទេសចរ អាចបង្កើតការងារ និងប្រាក់ចំណូលបន្ថែមផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា