ព័ត៌មាន
ក្រសួងការងារ ស្នើភាគីពាក់ព័ន្ធរួមគ្នាសម្រេចឲ្យបាននូវ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នា ដើម្បីឈានសម្រេចឲ្យបាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ក្នុងគោលដៅធានាបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ក៏ដូចជាបង្កើនការទាក់ទាញអ្នកវិនិយោគកាន់តែមកកាន់កម្ពុជា។
លើកឡើងក្នុងពិធីបិទសន្និសីទថ្នាក់ជាតិស្ដីពី ទំនាក់ទំនងវិជ្ជាជីវៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” កាលពីរសៀលថ្ងៃទី២៣ ខែធ្នូកន្លងទៅ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងលើ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៤ ដោយកម្មវិធីនេះ គឺជាយន្តការនៃការត្រួតពិនិត្យលើវប្បធម៌អនុលោមភាពនៃសហគ្រាសគ្រឹះស្ថាន ដើម្បីទទួលបានពាន្់ និងិញ្ញាបនបត្រ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដោយសហគ្រាស គ្រឹះស្ថាន ដែលទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រនឹងត្រូវប្រកាសនៅក្នុងទិវាពលកម្មអន្តរជាតិ ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១ ខែឧសភា ជារៀងរាល់ឆ្នាំ។ ដូចគ្នានេះ ការរៀបចំសន្និសីទនាពេលនេះ គឺជាការបន្តអនុវត្តនូវយន្តការត្រីភាគី និងការជំរុញកិច្ចសន្ទនាសង្គមសំដៅសម្រេចឱ្យបាននូវការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយ និងពេញលេញដែលជាតម្រូវការរបស់ត្រីភាគី និងភាគីពាក់ព័ន្ធក្នុងវិស័យការងារ ដើម្បីជួយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។
លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព សម្រាប់បញ្ហាទាំងឡាយស្របតាមតួនាទីភារកិច្ចរបស់ក្រសួងការងារ និងក៏ស្វាគមន៍រាល់សកម្មភាពរួបរួមគ្នា ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងសង្គមទាំងមូល ដោយប្រើប្រាស់កិច្ចសន្ទនាសង្គម និងយន្តការត្រីភាគីក្នុងការអភិវឌ្ឍសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលធ្វើឱ្យសហគ្រាសមួយក្លាយជាសហគមន៍សុខសាន្តមួយ ។
សូមជម្រាបថា “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺផ្ដើមចេញពីការអនុវត្តអនុសាសន៍រួមគ្នារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជា ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអំឡុងពេលចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត ឆ្នាំ២០២៣ នាពេលកន្លងទៅ៕ អត្ថបទ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ