ព័ត៌មាន
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ឧបត្ថម្ភម៉ូតូ១គ្រឿងដល់សិស្សទិទ្ទេសAម្នាក់នៅខេត្តតាកែវ ដើម្បីធ្វើដំណើរទៅរៀនបន្ត
ភ្នំពេញ ៖ ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភម៉ូតូ១គ្រឿងដល់សិស្សម្នាក់ឈ្មោះ ស៊ុន រ៉េ ដែលបានប្រឡងជាប់និទ្ទេស A ប៉ុន្តែ ជីវភាពខ្វះខាត។ ការឧបត្ថម្ភម៉ូតូនេះ ជាការបំពេញទៅតាមការស្នើសុំរបស់សិស្ស ស៊ុន រ៉េ ដែលសុំឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជួយសម្រួលមធ្យោបាយធ្វើដំណើរដល់រូបគេ ដើម្បីជិះទៅរៀនបន្តនៅសាកលវិទ្យាល័យ។
ដោយមើលឃើញពីភាពចាំបាច់នៃការប្រើប្រាស់មធ្យោបាយធ្វើដំណើរទៅរៀន និងចង់ឃើញយុវជននេះ មានអនាគតល្អ ក្លាយជាទំពាំងស្នងឫស្សីរបស់ជាតិ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ក៏បានបំពេញតាមបំណងប្រាថ្នារបស់គេ។ ឯកឧត្តម និងលោកជំទាវ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នេះ បានឱ្យលោក ឈី កុលបុត្រា ដែលជាជំនួយការ និងក្រុមការងារនាំយកអំណោយជាម៉ូតូនេះទៅប្រគល់ដល់ដៃយុវជន ស៊ុន រ៉េ។
សិស្សនិទ្ទេសA ស៊ុន រ៉េ បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរដល់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចំពោះអំណោយម៉ូតូដែលជាអំណោយដ៏មានតម្លៃបំផុតសម្រាប់គេនាេលនេះ។ តាមយៈគណនីហ្វេសប៊ុក សិស្ស ស៊ុន រ៉េ បានសរសេរបែបនេះថា៖«ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្លាខ្ពង់ខ្ពស់របស់លោកពូឯកឧត្តមប្រធាន ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលលោកទាំងពីរ បានឧបត្ថម្ភម៉ូតូ ១គ្រឿង ដល់រូបខ្ញុំបាទ សម្រាប់សម្រួលដល់ការធ្វើដំណើរក្នុងការសិក្សាតាមរយៈបងប្រុស ឈី កុលបុត្រា និងក្រុមការងារ។ ខ្ញុំបាទសូមគោរពជូនពរ លោកពូឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី រួមទាំងបងប្រុស ឈី កុលបុត្រា រួមទាំងក្រុមការងារ សូមមានសុខភាពល្អ សំណាងល្អ អាយុយឺនយូ ជោគជ័យគ្រប់ភារកិច្ចការងារ និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ»។
សូមបញ្ជាក់ថា ស៊ុន រ៉េ គឺជាសិស្សនៃវិទ្យាល័យអង្គសង្កែ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្ត តាកែវ។ ស៊ុន រ៉េ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបាននិទ្ទេសA នាសម័យប្រឡងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។ ស៊ុន រ៉េ រស់នៅក្នុងគ្រួសារមានជីវភាពខ្វះខាត ហើយជាកូនកំព្រាឪពុក រស់នៅជាមួយម្តាយដែលមានជំងឺប្រចាំកាយ។ យុវសិស្សរូបនេះ ចង់រៀនបន្តនៅសាកលវិទ្យាល័យណាស់ ប៉ុន្តែ ខ្វះលទ្ធភាពទិញមធ្យោបាយធ្វើដំណើរទៅរៀន។ ហេតុដូច្នេះហើយ ទើបរូបគេស្នើសុំមធ្យោបាយធ្វើដំណើរ ហើយឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ក៏បានឧបត្ថម្ភម៉ូតូ១គ្រឿងដល់រូបគេតែម្តង៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN