ព័ត៌មាន
ផ្លូវល្បាយក្រួសនៅដំណាក់ត្រយឹង បានកំពុងលើកកម្ពស់ការរស់នៅដល់គ្រួសារអតីតយុទ្ធជន
ភ្នំពេញ ៖ ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែងសរុបជាង ១០ គីឡូម៉ែត្រ ស្ថិតក្នុងដីសម្បទានសង្គមកិច្ច ត្រង់ចំណុចដំណាក់ត្រយឹង ស្រុកភ្នំក្រវាញ បានស្ថាបនាយ៉ាងល្អប្រសើរ ដោយផ្លូវនេះបានកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជន រាប់រយគ្រួសារ ដែលកំពុងរស់នៅតំបន់នោះ។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារ ស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ មាន២កំណាត់ ប្រវែងសរុបជាង ១០ គីឡូម៉ែត្រ រួមជាមួយសំណង់សិល្បៈការ្យផ្សេងៗ ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ក្នុងចំណុចដំណាក់ត្រយឹង ភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៤ ខែធ្នូ នេះថា ជុំវិញការអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនា បតីត ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋានសម្រាប់ រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចទាំង ទ្វេបានគិតគូរយ៉ាងខ្លាំងលើការអភិវឌ្ឍ និងការគិតគូរដល់ការរស់នៅរបស់ប្រជាជននៅជនបទជាដើម។
ឯកឧត្តម បន្តថា ជាក់ស្តែងនៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងចំណុចដំណាក់ត្រយឹងខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់របស់រារដ្ឋាភិបាល បង្កើតជាសហគមន៍សម្រាប់ការរស់នៅរបស់អតីតយុទ្ធជន មានផ្ទះ មានដីធ្វើចម្ការ មានផ្លូវ និងសំណង់សិល្បៈការ្យផ្សេងៗជាច្រើន បានកំពុងកើតឡើងជាបន្តបន្ទាប់ ។ នេះជាការចូលរួមចំណែកយ៉ាងធំធេងរបស់រាជរដ្ឋាភិបាល ដោយបានជំរុញបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជននៅតំបន់នោះ មាន ជីវភាពរស់នៅកាន់តែប្រសើរ។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បន្តថា ជាក់ស្តែងផ្លូវក្រាលដីល្បាយក្រួសប្រវែងជាង ១០ គីឡូម៉ែត្រ ដែលបានស្ថាបនារួចរាល់ នឹង ជួយសម្រួលដល់ការធ្វើដំណើរ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះឡើយ ជាពិសេសជំរុញដល់ការ ដឹកជញ្ជូនកសិផលបស់កសិករនៅតំបន់នោះ ការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀនសូត្រ ការដឹកអ្នកជម្ងឺទៅកាន់មណ្ឌលសុខភាព ជាពិសេសសម្រាប់គ្រួសារកងទ័ពដែលរស់នៅតំបន់នោះផងដែរ។
ចំណែកក្នុងជំនួបជាមួយប្រជាពលរដ្ឋ, ឯកឧត្តមរដ្ឋលេខាធិការ សំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមាននាទីទទួលបន្ទុក ថែទាំបន្ត សហការ ណែនាំឱ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវ និងលូខាងលើឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព ដោយត្រូវ មានការយាមកាមឱ្យបានហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវ និងលូឲ្យបានគង់វង្សយូរអង្វែង និងត្រូវចាត់ទុកសម្បត្តិទំាងនោះជារបស់ ពួកគាត់៕
អត្ថបទ៖ សុន រ៉ាឌី











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN