ព័ត៌មាន
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋជាង ១ ពាន់គ្រួសារនៅក្រុងរុនតាឯក
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១,៤០៩គ្រួសារ ដែលនៅរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
ពិធីសំណេះសំណាលដ៏កក់ក្ដៅខាងលើនេះ បានធ្វើឡើងនៅក្នុងបរិវេណផ្សារធម្មជាតិរុនតាឯក ក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។
មុនចាប់ផ្ដើមអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំសហការីបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្ដធម្មជាតិរុនតាមឯកតេជោសែន ដើម្បីជាផ្នែកមួយជួយសម្រាលនូវភាពខ្វះខាតរបស់ព្រះសង្ឃផងដែរ។ វត្ដអារាមខាងលើនេះ គឺស្ថិតនៅក្បែរទីតាំងសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះទាំងជាង១ពាន់គ្រួសារនេះ។

ការគោរពប្រតិបត្ដិការយ៉ាងខ្ជាប់ខ្ជួន នៅក្នុងវិស័យព្រះពុទ្ធសាសនានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មិនដែលរំលងនោះឡើយ ទោះអញ្ជើញទៅកាន់ទីតាំង ឬតំបន់ណាក៏ដោយ សម្ដេចតែងតែដឹកនាំកូនចៅ សហការីទាំងអស់ រួមទាំងប្រតិភូអមដំណើរគ្រប់លំដាប់ថ្នាក់ ចូលគោរពប្រតិបត្ដិជាប់និច្ច ដែលសកម្មភាពដ៏បវររបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានជាគំរូដ៏ល្អៗតដល់កូនចៅគ្រប់ៗរូប និងគ្រប់ជំនាន់តរៀងទៅ។

ក្នុងឱកាសដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី រួមទាំងប្រតិភូ បូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ រួចហើយ អ្នកម្ដាយមនុស្សធម៌ក៏មិនភ្លេចធ្វើទានផងដែរ ដោយបានជូននូវក្រណាត់ស និងថវិកាមួយចំនួន ដល់តាអាចារ្យ លោកតា លោកយាយជី ក្នុងវត្ដអារាមនេះ។

បន្ទាប់មកសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានធ្វើដំណើរអញ្ជើញមកសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះជាង ១ពាន់គ្រួសារដែលក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០ គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ប្រេងឆា ១ដប, ស្ករស ២គីឡូក្រាម, ម្សៅសាប៊ូ ១ថង់, ភេសជ្ជៈបាកាស ១ថង់, ឃីតមួយដែលមានសារុង ក្រមា មុង ភួយ រួមទាំងថវិកា ចំនួន ២ម៉ឺនរៀល។

ក្នុងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានផ្ដល់អំណោយសម្រាលការលំបាក ជូនដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន រួមទាំងផ្ដល់នូវសៀវភៅសម្រាប់សិក្សា ប៊ិច និងថវិកាចំនួន ១ម៉ឺនរៀលដល់សិស្សានុសិស្ស ៧៥៦១ នាក់ ដែលកំពុងសិក្សានៅសាលាទាំងពីរខាងលើនេះ។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានពាំ្រះរាជបណ្ដាំួរសុខទុក្ខ និងក្ដីស្រឡាញ់នឹករលឹករបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវីររាជមាតាជាតិខ្មែរ ដល់ប្រជានុរាស្ដ្ររបស់ព្រះវីររាជមាតាជាតិខ្មែរផងដែរ។
សូមជម្រាបថា បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិង ប៊ុន រ៉ានី ហ៊ុនសែន បានបន្ដដំណើរជួបសំណេះសំណាល និងនាំយកអំណោយចែកជូនអ្នកជំងឺចំនួន ២៥ នាក់ដែលបានមកទទួលសេវាថែទាំ ពិនិត្យព្យាបាល នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯកផងដែរ៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN