ព័ត៌មាន
រដ្ឋបាលក្រុងកំពង់ឆ្នាំង បកស្រាយចម្ងល់ប្រជាពលរដ្ឋ ពាក់ព័ន្ធការយកថ្លៃសេវាដឹកជញ្ជូនសំរាម
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានស្រាយបំភ្លឺនឹងចម្ងល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការយកតម្លៃយកសេវាដឹកជញ្ជូនសំរាម ថ្លៃជាងមុន និងមានផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងប្រមាណជាង៨ពាន់ខ្នងផ្ទះទៀត មិនទាន់ចូលរួមភ្ជាប់សេវាដឹកជញ្ជូននៅឡើយ ខណៈជិត២ពាន់ខ្នងផ្ទះបានចូលរួមភ្ជាប់សេវានេះរួចហើយ។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ពួកគាត់មានការលំបាកដោយសារសេវាយកថ្លៃសំរាមពេលនេះ បានយកថ្លៃជាងលើកមុន ដែលពួកគាត់មិនអាចបង់ទៅរួច ព្រោះពីមុនយកតែជាង១ម៉ឺន តែពេលនេះ បានយកចាប់ពី៤ម៉ឺនទៅជាង៥ម៉ឺនរៀល និងអ្នកខ្លះយកថ្លៃលើសនេះទៅទៀត។ ករណីនេះ បានធ្វើអោយប្រជាពលរដ្ឋរអ៊ូរទាំខ្លាំងក្នុងរយៈពេលជិត១ខែមកនេះ ។
ដោយឡែកលោកអភិបាលក្រុងកំពង់ឆ្នាំងបានថ្លែងថា៖ អាជ្ញាក្រុងកំពង់ឆ្នាំង និងអាជ្ញាធរខេត្តកំពង់ឆ្នាំង សំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការទុកដាក់សំរាម និងភ្ជាប់សេវាដឹកជញ្ជូនសំរាមអោយបានទាំងអស់គ្នា ដ្ីសុខុមាលភាព សោភ័ណភាពក្រុង និងធ្វើអោយក្រុងស្អាតមានភ្ញៀវទេសចរ។ ចំពោះតម្លៃសេវាដឹកជញ្ជូនសំរាមនៅក្នុងក្រុងកំពង់ឆ្នាំង គឺអាជ្ញាធរក្រុងបានធ្វើឡើងតាមគោលការណ៍សមធម៌ ព្រោះមានអាជីវករមួយចំនួនដូចជាអ្នកលក់ទឹកអំពៅ អ្នកលក់ចាប់ហួយតូចៗ និងអ្នកលក់ដូង គាត់មានសំរាមច្រើនក្នុង១ថ្ងៃៗ តែចំណូលវិញបានតិច រដ្ឋបាលក្រុងសំរេចយកតាមភាពជាក់ស្តែង តែមិនបានអោយយកតាមការកំណត់នោះឡើយ។ ចំពោះគ្រឹះស្ថានធនាគារ ក្រុមហ៊ុនឯកជន សណ្ឋាគារ ផ្ទះសំណាក់ ស្ថានីយ៍លក់ប្រេង និងដេប៉ូលក់ប្រេង និងអាជីវកម្មធំតូច ត្រូវយកទៅតាមភាពជាក់ស្តែងដែរ ព្រោះមានកន្លែងខ្លះមានភ្ញៀវច្រើន និងកន្លែងខ្លះមានភ្ញៀវតិច កន្លែងខ្លះលក់ដាច់ និងមិនដាច់។ ដោយឡែកខ្នងផ្ទះប្រជាពលរដ្ឋធម្មតាវិញ គឺអោយយកតែ១១៥០០រៀលក្នុង១ខ្នងផ្ទះប៉ុណ្ណោះ។
ចំពោះបញ្ហាប្រឈមក្នុងការប្រមូលសំរាមក្នុងក្រុងកំពង់ឆ្នាំង គឺមានផ្ទះប្រជាពលរដ្ឋរស់នៅក្នុងក្រុងប្រមាណជាង១ម៉ឺនខ្នងផ្ទះ ដោយឡែកអ្នកភ្ជាប់សេវាដឹកសំរាមមានតែជិត២ពាន់ខ្នងផ្ទះ នៅសល់ជាង៨ពាន់ខ្នងផ្ទះទៀតមិនទាន់ចូលរួម ហើយសំរាមក្នុង១ថ្ងៃដែលបានកើតចេញពីខ្នងផ្ទះទាំងនោះមានប្រមាណពី៦០ទៅ៦៥តោន ចំណែកការដឹកជញ្ជូនវិញបានត្រឹមតែពី២០ទៅ២៥តោនប៉ុណ្ណោះ ដោយឡែកសំរាមចំនួន៤០តោនទៀតត្រូវបានប្រជាពលរដ្ឋយកទៅចោលពាសវាលពាសកាល ឬក៏ចោលក្នុងទឹកទនប្លេជាដើម៕ កាំង ហុងវាស្នា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN