ព័ត៌មាន
មេដឹកនាំសហជីពថ្មី CCTU ប្តេជ្ញាចូលរួមជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈដល់កម្មករនិយោជិត
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការទុកចិត្តតាមរយៈការបោះឆ្នោតគាំទ្រពីសមាជិក សមាជិកា លោក ឈិន សូនី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) បានបង្ហាញការប្តេជ្ញាចិត្តចូលរួមសហការល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈដល់កម្មករនិយោជិត ជាពិសេសការឈានឆ្ពោះទៅរកសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយនាពេលអនាគតខាងមុខ។
នៅក្នុងពិធីសមាជសហភាពសហព័ន្ធសហជីពជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ លោក ឈិន សូនី លើកឡើងពីការប្តេជ្ញាចិត្ត និងដាក់ចេញផែនការមួយចំនួន ដើម្បីជាការតបស្នង និងអរគុណជូនដល់សមាជិក សមាជិកាទាំងអស់ដែលបានផ្តល់ការជឿទុកចិត្តឱ្យបន្តដឹកនាំក្នុងអាណត្តិថ្មីទី៨នេះ (២០២៤-២០២៨) ប្រកបដោយប្រសិទ្ធិភាព មានដូចជា នឹងខិតខំអនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលពុជា ើម្បីមំណែកក្នុងការជួយដល់កម្មករនិយោជិតទូទាំងប្រទេសឲ្យមានជីវភាពរស់នៅសមរម្យនិងចូលរួមអភិវឌ្ឍសុខដុមនីយកម្មក្នុងវិស័យការងារនៅកម្ពុជា និងចូលរួមជួយសម្របសម្រួលនិងស្វែងរកដំណោះស្រាយសមស្របជូនកម្មករនិយោជិតដែលមានវិវាទកើតឡើងនៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ឲ្យទទួលបានលទ្ធផលឈ្នះ ឈ្នះ សម្រាប់គ្រប់ភាគីពាក់ព័ន្ធជាដើម។
ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីបិទសាមាជនេះ បានលើកទឹកចិត្ត និងជំរុញឱ្យបណ្តាមេដឹកនាំសហជីពទាំងអស់ ត្រូវដើរតួនាទីការពារផលប្រយោជន៍ និងសិទ្ធិកម្មករពិតប្រាកដ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយខ្នង។ ពោលគឺ សហជីពទាំងអស់ត្រូវចាត់ទុកកម្មករនិយោជិតជាកិច្ចការងារចម្បង និងស្ថិតក្នុងរបៀបវារៈរបស់ខ្លួនជានិច្ច។ ក្រៅតែពីការពារសិទ្ធិកម្មករនិយោជិត សហជីពក៏មានតួនាទីដ៏សំខាន់មួយទៀតដែរ គឺការពារផលប្រយោជន៍រួមនៅក្នុងរោចក្រឧស្សាហកម្ម ធ្វើយ៉ាងណាឱ្យកន្លែងការងារមានសុខដុមនីយកម្ម និងផលិតភាពកាន់តែប្រសើរ ជំរុញដល់ការរីកចម្រើនរបស់រោងចក្រ សហគ្រាស៕
អត្ថបទ ឈិត បូរ៉ាវី









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN