ព័ត៌មាន
លោក Zelensky ៖ ការវាយប្រហារថ្ងៃបុណ្យណូអែលលើអ៊ុយក្រែន គឺអំពើអមនុស្សធម៌ ខណៈរុស្ស៊ីនិយាយថា គឺជាគោលដៅដ៏ជោគជ័យ
ប្រទេសរុស្ស៊ី បានបញ្ជាក់ពីអ្វីដែលខ្លួនហៅថាជាការវាយប្រហារដ៏ធំកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយនិយាយថា ការវាយប្រហាររបស់ខ្លួននាឱកាសនេះ គឺជាគោលដៅដ៏ជោគជ័យ។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃពុធទី២៥ធ្នូថា ជាការវាយប្រហារដ៏អមនុស្សធម៌ ដែលបានបាញ់មីស៊ីលជាង១៧០គ្រាប់ និងយានដ្រូនជាច្រើនគ្រឿង លើបណ្ដាញថាមពលអគ្គិសនីរបស់ប្រទេសហែកហួរដោយសង្រ្គាមមួយនេះនៅថ្ងៃបុណ្យណូអែល សម្លាប់បុគ្គលិកក្រុមហ៊ុនថាមពលម្នាក់។

លោកថា រុស្ស៊ី បានជ្រើសរើសយកជម្រើសមានចេតនាវាយប្រហារនៅថ្ងៃបុណ្យណូអែល។
នេះគឺជាការវាយប្រហារទ្រង់ទ្រាយធំលើកទី១៣លើប្រព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន នៅឆ្នាំនេះ ជាយុទ្ធនាការដាក់គោលដៅចុងក្រោយរបស់រុស្ស៊ី លើថាមពលអ៊ុយក្រែនអំឡុងរដូវរងា។
អ្នកក្រុងគីវ បានទៅស្នាក់នៅក្នុងស្ថានីយរ្លើងក្រោមដី ក្រោយយោធាអ៊ុយក្រែនប្រកាសអាសន្នទូទាំងប្រទេស ឆ្លើយតបការវាយប្រហារមីស៊ីលតម្រង់គោលដៅរបស់រុស្ស៊ី។

លោកនិយាយថាអាកាសធាតុត្រជាក់ខ្លាំងនៅព្រឹកថ្ងៃបុណ្យណូអែលនេះក្នុងប្រទេសអ៊ុយក្រែន ហើយយើងកំពុងទទួលបានរបាយការណ៍អំពីការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើន ខណៈក្រុមអាជ្ញាធរព្យាយាមតភ្ជាប់ការដាច់ភ្លើងពីការវាយប្រហារទ្រង់ទ្រាយធំនេះ។
ការវាយប្រហារលើរោងចក្រថាមពលគឺជារឿងធម្មតានៅអ៊ុយក្រែន។ កាលពីខែកញ្ញា លោកប្រធានាធិបតី Zelensky បាននិយាយថា ៨០% នៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនត្រូវបានបំផ្លាញដោយគ្រាប់បែករុស្ស៊ី។ ចាប់តាំងពីពេលនោះមក ការបាញ់ផ្លោងពុំមានភាពធូរស្រាលឡើយ។ក្រោយការវាយប្រហារសប្ដាហ៍នេះលោកបានសន្យាថានឹងស្ដារគ្រឿងបរិក្ខារដែលរងការខូចខាត៕
-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា