ព័ត៌មាន
រដ្ឋបាលស្រុកស្វាយជ្រំខេត្តស្វាយរៀងបើកវគ្គបំពាក់បំប៉នគ្រូកិច្ចសន្យា
ស្វាយរៀង ÷ លោកហែមសារិទ្ធអភិបាលស្រុកស្វាយជ្រុំខេត្តស្វាយរៀងនៅថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៤ នេះបានអញ្ជើញបើកវគ្គបំពាក់បំប៉នគ្រូកិច្ចសន្យាសម្រាប់ឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុនសែន ស្វាយជ្រំ
ដោយមានការអញ្ជើញចូលរួមពី លោកនាយក នាយករង លោកគ្រូ អ្នកគ្រូនៅតាមវិទ្យាល័យ សាលាបឋមសិក្សា ក្នុងស្រុកនិងលោកគ្រូ អ្នកគ្រូកិច្ចសន្យាចំនួន២៥៧នាក់។
មានប្រសាសន៍បើកវគ្គបំប៉ននាឱកាសនោះក្នុងនាមរដ្ឋបាលខេត្តនិងស្រុកស្វាយជ្រំ លោកហែម សារិទ្ធ បានសម្ដែងអបអរសាទរចំពោះការិយាល័យអប់រំយុវជននិងកីឡាស្រុក ដែលកន្លងមកបានរួមអនុវត្តគោលនយោបាយបណ្ដុះបណ្ដាលធនធានមនុស្សបានល្អរហូតសិស្សទទួលបាននិទ្ទេសល្អប្រសើរនៅក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣.៣០២៤។
ទាក់ទងទៅនឹងពិធីបើកវគ្គបំពាក់បំប៉នគ្រូកិច្ចសន្យានៅថ្ងៃនេះលោកអភិបាលស្រុកបានស្នើដល់លោកគ្រូអ្នកគ្រូដែលទទួលការបំប៉ននៅថ្ងៃនេះ ត្រូវគោរពពេលវេលាសិក្សារៀនសូត្រនិងស្វែងយល់ឲ្យបានស៊ីជម្រៅរាល់ខ្លឹមសារមេរៀន ដែលក្រុមគ្រូន្ទាមជូន ក្នុងករណីេរៀនដែលមិនយល់ត្រូវស្នើដល់គ្រូឧទ្ទេសធ្វើការបកស្រាយ ដើម្បីទទួលយកចំណេះដឹងទាំងនេះទៅអនុវត្តបង្រៀនសិស្សឲ្យបានចំទិសដៅ។
សូមបញ្ជាក់ថាគ្រូកិច្ចសន្យាដែលរដ្ឋបាលស្រុកបើកវគ្គបំពាក់បំប៉ននៅថ្ងៃនេះជាគ្រូបង្រៀនសាលាបឋមសិក្សាចាប់ពីថ្នាក់ទ១ដល់ថ្នាក់ទី៦នៅទូទាំងស្រុក បន្ទាប់ពីគណៈកម្មការជ្រើសរើសឱ្យចូលបង្រៀនសិស្សសម្រាប់ឆ្នាំ ២០២៥ ខាងមុខ។ ដោយ ÷ ភា សារឹត




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN