ព័ត៌មាន
ចិនផ្តល់ថវិកា១លានយ័នដល់កម្ពុជា លើគម្រោងលើកកម្ពស់ការយល់ដឹងទាក់ទងនឹងក្មេងស្រី
ចិនបានសម្រេចជ្រើសរើសកម្ពុជាគឺជាប្រទេសទី១ ក្នុងការផ្តល់ថវិកា តាមរយៈមូលនិធិរបស់លោកជំទាវទី១ នៃភរិយា ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ដើម្បីអនុវត្តគម្រោងលើកកម្ពស់ការយល់ដឹងទាក់ទងនឹងក្មេងស្រី ក្រៅពីប្រទេសចិន បន្ទាប់ ពីគម្រោងមួយនេះ បានអនុវត្តដោយជោគជ័យនៅក្នុងប្រទេសរបស់ខ្លួន។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី ២៥ ខែធ្នូ ម្សិលមិញនេះ ឯកឧត្តមបានប្រកាសពីកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើអាទិភាពចំនួន៦ ក្នុងនោះសម្រាប់មានអាទិភាព១ គឺទាក់ទងនឹងនារី, នេះគឺជាជំនួបដំបូង លើការពិនិត្យរនល្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង លើការចាប់ផ្តើមពង្រីកកិច្ចសហការទាក់ទងនឹងនារី រវាងកម្ពុជា-ចិន។

ឯកឧត្តមឯកអគ្គរដ្ឋទូត ថ្លែងឱ្យដឹងថា គម្រោងនេះជាគម្រោងផ្ទាល់របស់លោកជំទាវទី១ នៃភរិយា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានអនុវត្តនៅក្នុងប្រទេសចិនអស់រយៈពេល៤៥ឆ្នាំមកហើយ បច្ចុប្បន្នគម្រោង នេះបានទទួលពានរង្វាន់ពីអង្គការសហប្រជាជាតិ។ តាមរយៈមូលនិធិនេះដែរ លោកជំទាវបានកំពុងអនុវត្តនៅក្រៅប្រទេសរបស់ខ្លួន ដើម្បីជួយទៅដល់ក្មេងស្រី ដោយបានសម្រេចជ្រើសយកកម្ពុជាគឺជាប្រទេសទី១ ដោយផ្តល់ថវិកា១លានយ័ន ក្នុងជំហានដំបូង មក កាន់កម្ពុជា ដើម្បីអនុវត្តលើកិច្ចខាងលើនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា មូលហេតុសំខាន់ ដែលភាគីចិនបានជ្រើសរើស កម្ពុជាជាប្រទេសដំបូង ក្នុងការអនុវត្តគម្រោងនេះនៅក្រៅប្រទេសចិន ដោយសារកម្ពុជាគឺជាមិត្តដែកថែប និងមានកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ហើយវិស័យកិច្ចការនារីជាផ្នែកមួយ នៅក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃវិស័យអាទិភាពទាំង៦។

ជាការឆ្លើយតប, លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានស្វាគមន៍ និងថ្លែងអំណអរគុណដល់មិត្តចិន ដែលតែងតែយកចិត្ត ទុកដាក់ជួយគាំទ្រដល់កម្ពុជា ជាក់ស្តែងការផ្តល់ថវិកា សម្រាប់អនុវត្តលើគម្រោងមជ្ឈមណ្ឌលលើកកម្ពស់ការយល់ដឹងក្មេងស្រីនៅ កម្ពុជា ដែលគម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅត្រីមាសទី១ ឆ្នាំ២០២៥ ខាងមុខ ក្នុងវិស័យឌីជីថល ក៏ដូចជាវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា គណិតវិទ្យា និងវិស្វកម្មជាដើម គឺជាការជួយលើកកម្ពស់ការយល់ដឹង ជាពិសេសក្មេងស្រីនៅកម្ពុជា ដើម្បីជំរុញបង្កើត ធនធានមនស្សនៅកម្ពុជា ឱ្យសម្បូរបែប និងប្រកបដោយសក្តានុពល ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN