ព័ត៌មាន
កម្ពុជា-វៀតណាម បើកវេទិកាពិភាក្សាស្វែងយល់ពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា
កម្ពុជា-វៀតណាម បើកវេទិកាដើម្បីបង្កលក្ខណៈសម្រាប់វិនិយោគិននៃប្រទេសទាំងពីរ ដើម្បីបង្កើតទំនាក់ទំនង និងបណ្តាញ ព្រមទាំងពិភាក្សាស្វែងយល់ និងផ្លាស់ប្តូរនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅប្រទេស កម្ពុជា ពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លើកឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល នៅរសៀលថ្ងៃទី២៥ ខែធ្នូ ម្សិលមិញ ក្នុងនោះឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស នៅក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន និងនិន្នាការសកលនៃយុគសម័យឌីជីថល ហើយបានចូលរួមចំណែកក្នុងការកាត់បន្ថយ ថ្ើម និងពេលវេល, បង្កើនការលក់ និងផលិតភាព ព្រមទាំងលទ្ធភាពក្នុងការពង្រីកវិសាលភាពទីផ្សារបានលឿនរហ័ស។
ឯកឧត្តម បានលើកទឹកចិត្តដល់វិនិយោគិនវៀតណាម បន្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឬចាប់ដៃគូវិនិយោគជាមួយ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសលើវិស័យដែលមានសក្ដានុពលខ្ពស់ ដែលអាចតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ផលិតកម្មនៅប្រទេសវៀតណាមដូចជា៖ កសិកម្ម និងកសិ-ឧស្សាហកម្ម, កម្មន្តសាលគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក, បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ, និងឧស្សាហកម្មកម្មន្តសាលដទៃទៀត ព្រមទាំងបានអំពាវនាវដល់វិនិយោគិន និងធុរជន ដែលមិនទាន់បានវិនិយោគនៅកម្ពុជា ឱ្យអញ្ជើញមកសិក្សាស្វែងយល់បន្ថែម អំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន និងរួសរាន់ធ្វើការសម្រេចចិត្តដើម្បីទាញយកផលប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ជូនផងដែរថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៤ ចំពោះអ្នកវិនិយោគមកពីប្រទេសវៀតណាម មកបណ្តាក់ទុននៅ កម្ពុជា មានទុនវិនិយោគជាប់ចំណាត់ថ្នាក់ទី៣ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៥៥៧ លានដុល្លារអាម៉េរិក ខណៈដែលនៅក្នុង វិច្ឆិកា កន្លងមកនេះ, វៀតណាមជាប់លំដាប់លេខ១ លើការមកបណ្តាក់ទុកនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN