ព័ត៌មាន
អភិបាលខេត្តស្វាយរៀងស្នើដល់ពលរដ្ឋត្រូវរក្សាបណ្ណ័អចលនទ្រព្យដីធ្លីដើម្បីប្រើប្រាស់ជាគុណប្រយោជន៍គ្រួសារ
ស្វាយរៀង ៖ ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានស្នើនិងណែនាំដល់ពលរដ្ឋទាំងអស់ត្រូវថែរក្សាប័ណ្ណសម្គាល់អចលនទ្រព្យដីធ្លី ឲ្យបានល្អសម្រាប់ប្រើប្រាស់ជាគុណប្រយោជន៍គ្រួសារ និងសង្គមជាតិ បន្ទាប់ពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បានខិតខំបំពេញបែបបទត្រឹមត្រូវទៅតាមផ្លូវច្បាប់រួចរាល់។
ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់ឯកឧត្តមអភិបាលខេត្តបែបនេះបានធ្វើឡើងក្នុងឱកាសឯកឧត្តម អញ្ជើញចែកបណ្ណ័សម្គាល់អចលនទ្រព្យដីធ្លី ជូនពលរដ្ឋចំនួន១ម៉ឺន ៧៤ក្បាលដី នៅក្នុងឃុំចំនួន៣ របស់ស្រុកចន្ទ្រា ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ។
ឯកឧត្តមបានបញ្ជាក់ថា បណ្ណ័សម្គាល់អចលនទ្រព្យដីធ្លី គឺជាទ្រព្យមហាសាលរបស់ពលរដ្ឋ គ្រប់រូបនិងគ្រួសារ សម្រាប់ប្រើប្រាស់ប្រកបរបរបង្កបង្កើនផលនិងធ្វើអាជីវកម្មផ្សេងៗបំរើជីវភាពនិងការរស់នៅ ដូច្នេះបងប្អូនត្រូវថែរក្សាបណ្ណ័កម្មសិទ្ធិនេះឲ្យបានត្រឹមត្រូវ បើមិនចាំបាច់គួរកុំលក់ដោះដូរពីះដីធ្លីគឺជាអាយជីវិតរបស់បងប្អូន និងកូនចៅ ខណៈដែលរាជរដ្ឋាភិបាលបានខិតខំធ្វើប័ណ្ណជូនបងប្អូនប្រើប្រាស់ទទួលស្គាល់ដោយច្បាប់ពិតប្រាកដ។
ឆ្លៀតឱកាសនោះដែរក្នុងនាមគណៈបញ្ជាការឯកភាពខេត្តឯកឧត្តមប៉េង ពោធិសា បានអំពាវនាវដល់ពលរដ្ឋទាំងអស់បន្តអប់រំកូន ចៅ ពិសេសយុវជននៅក្នុងមូលដ្ឋាន ឱ្យពួកគេជៀសអោយបានឆ្ងាយពីសកម្មភាពដែលទំនោរទៅរកការប្រឆាំងនៃការដឹកនាំរបស់រាជរដ្ឋបាល ដែលនាំឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសន្តិសុខផ្ទាល់ខ្លួន ។
ក្នុងពេលចូលរួមទទួលបណ្ណ័ប្រើប្រាស់ដីធ្លី នៅក្នុង វត្ត ចំបក់ធំ ឃុំ មេ ស ថ្ងក តំណាងពលរដ្ឋស្រុកចន្ទ្រា បានមានចំណាប់អារម្មណ៍ដោយគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងសម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលសម្ដេចបានគិតគូរ ធ្វើប័ណ្ណផ្ដល់ឱ្យពួកគាត់ប្រើប្រាស់បម្រើក្នុងជីវភាពប្រចាំថ្ងៃដល់ពួកគាត់ ។ សំឡេង……
លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បានធ្វើរបាការណ៏បញ្ជាក់អោយដឹងថា ដំណើរការវាស់វែងចុះបញ្ជីដីធ្លីជាលក្ខណៈប្រពន្ធ័ ចន្ទ្រា ជាស្រុកទី១ក្នុងចំណោមស្រុក ក្រុងទាំង៨ របស់ខេត្តត្រូវបានបញ្ចប់ការងារវាស់វែង បច្ចុប្បន្នក្រុមការងារ កំពុងដំណើរការចុះចែកបណ្ណ័សម្គាល់អចលនៈទ្រព្យតែប៉ុណ្ណោះ ជាក់ស្តែងថ្ងៃនេះបណ័្ណជាង១ម៉ឺនសន្លឹក ត្រូវបានឯកឧត្តមអភិបាលខេត្តចូលរួមចែកដល់បងប្អូនប្រើប្រាស់ ៕ ដោយ ៖ ភា សារឹត









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN