ព័ត៌មាន
សម្តេចធិបតី ណែនាំឱ្យចាត់វិធានការដាក់ទោសយ៉ាងម៉ឺងម៉ាត់លើក្មេងទំនើង ដោយមិនមានការលើកលែង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរម្លឹកជាថ្មីថា អាជ្ញាធរមានសមត្ថកិច្ច ទាំងអស់ ត្រូវបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើក្មេងទំនើង កុំមានការលើកលែងឱ្យសោះ ខណៈដែលបញ្ហាក្មេង ទំនើងនេះហាក់ដូចជាងើបឡើងវិញ បង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជាង១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ នេះ បានណែនាំជាថ្មីដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ចាត់វិធានការដ៏ម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំ នើងដោយមិនដកដៃ ដើម្បីបំបាក់ទឹកចិត្តក្មេងផ្សេងទៀតកុំឱ្យប្រព្រឹត្តល្មើស ដើម្បីកសាងធនធានមនុស្ស កុំឱ្យដូច ពាក្យថា មានទំពំងអយច្រើននៅក្នុងង្គម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបង្រ្កាបក្មេងទំនើង មិនគ្រាន់តែចាប់បានហើយអប់រំ រួចឱ្យ ត្រឡប់ទៅវិញទេ ដោយសម្តេចបានណែនាំឱ្យក្រសួងយុត្តិធម៌ពិនិត្យច្បាប់ឱ្យបានច្បាស់លាស់ បើច្បាប់នៅស្រាល ពេក ត្រូវធ្វើវិសោធនកម្មដើម្បីដាក់ទោសក្មេងទំនើងឱ្យបានធ្ងន់ធ្ងរ។ អនុវត្តច្បាប់តឹងរឹង គឺជាការជួយក្មេងទៅវិញ ទេ និងជួយទាំងឪពុកម្តាយ អាណាព្យាបាលរបស់ក្មេង និងជួយបានទាំងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូន ដល់ប្រជាពលរដ្ឋនៅក្នុងសង្គម ៕
អត្ថបទ៖ មុត សុទ្ធ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN