ព័ត៌មាន
អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤
ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កៅ ខុនដារ៉ា និងឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន ស្នងការរង អង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ ជាច្រើនរូបទៀតផងដែរ។
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេប អំពីកិច្ចដំណើរការ និង លទ្ធផលនៃអង្គសន្និបាតប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ដែរសម្រេចបាននាពេលកន្លងមក ជូនគណៈអធិបតី និងង្គិធីទាំងមូល ជរាប។
ថ្លែងបិទក្នុងពិធីសន្និបាតរបស់អគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដោយស្មោះចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្នុងឆ្នាំ កន្លងមក និងសូមសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថាថ្នាក់ដឹកនាំមន្ត្រីគ្រប់ជាន់ថ្នាក់នឹងបន្តយកអស់ស្មារតីពុះពារគ្រប់ឧបសគ្គសម្រេចបានដោយជោគជ័យ នូវទិសដៅ ភារកិច្ចដែលក្រសួងមហាផ្ទៃ បានប្រគល់ជូនសម្រាប់ឆ្នាំ២០២៤នេះ។
ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម កៅ ខុនដារ៉ា លើកឡើងថា ការងារភស្តុភារ-ហិរញ្ញវត្ថុ ជាកិច្ចការមួយមានសារៈសំខាន់ ក្នុងចំណោមកិច្ចការសំខាន់ៗទាំងអស់របស់ក្រសួងមហាផ្ទៃ ហើយការងារនេះមានការពាក់ព័ន្ធដោយផ្ទាល់ដល់ការបំពេញកិច្ចប្រតិបត្តិការរបស់អង្គភាពជំនាញនានាចំណុះក្រសួង ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលក្រសួងមហាផ្ទៃ មានភារកិច្ចទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលក៏ដូចជាពលរដ្ឋផងដែរ ។
ឯកឧត្តមបន្ថែមទៀតថា ការងារភស្តុភារ-ហិរញ្ញវត្ថុនេះ ក៏មានឥទ្ធិពលដល់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងឆ្នាំ២០២៤នេះ គឺជាឆ្នាំទី២ នៃដំណាក់កាលទី៤ ដែលមានកម្មវត្ថុស្នូល គឺគណនេយ្យភាពសមិទ្ធកម្ម បានន័យថា យកថវិកា ទៅប្រើហើយឱ្យត្រូវគោលដៅ ហើយត្រូវមានរបាយការណ៍ទៀតផង។ ឯកឧត្តមក៏បាន ស្នដល់គ្រប់ អង្គភាពទាំងអស់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕
អត្ថបទ ៖ បានចក់












-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល