ព័ត៌មាន
ក្មេងទំនើង៦នាក់កាន់ដាវ និងកាំបិតត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកតុលាការចាត់វិធានការតាមផ្លូវច្បាប់
លោកវរសេនីយ៍ឯកសោម សោភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀងឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថាកម្លាំងនគរបាលបានសហការជាមួយនឹងប្រជាការពារធ្វើការចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ៦នាក់ ក្រោយពីមន្ត្រីមានសមត្ថកិច្ចទទួលបានព័ត៌មានពីមូលដ្ឋានថាមានក្មេងធ្វើសកម្មភាព ជិះម៉ូតូចំនួន ៣គ្រឿង កាន់ដាវ និងកាំបិត អូសតាមបណ្តោយផ្លូវថ្នល់ធ្វើសកម្មភាព ក្នុងភូមិសាស្ត្រ ឃុំពោធិរាជ និងឃុំដូនសរ កាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២៤ ។

លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ៦នាក់ បានឆ្លើយសារភាពថា នៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង១រសៀល បក្សពួកខ្លួន បានបបួលគ្នាជិះម៉ូតូចំនួន ៣គ្រឿងបានដាក់ដាវ និងកាំបិតក្នុងកែបម៉ូតូជិះចេញពីឃុំធ្ល ស្រុកស្វាយជ្រំ នុងគោបំណងជិះម៉ូតូដើរលេងនៅក្នុងក្រុងស្វាយរៀង រហូតដល់ម៉ោង១និង៥០នាទីរសៀល ទើបពួកគាត់បានបបួលគ្នាជិះម៉ូតូចេញពីក្រុងស្វាយរៀងវិញ មកដល់ចំណុចលើភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ក៏កាន់ដាវ និងកាំបិតអូសតាមបណ្តោយថ្នល់បានចម្ងាយប្រហែល ១៥០០ម៉ែត្រ ក៏ឈប់អូសក៏ជិះម៉ូតូទៅដល់ភូមិអញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ក្រុមបក្សពួកខ្លួនក៏កាន់ដាវនិងកាំបិតអូសលើថ្នល់ម្តងទៀតបានចម្ងាយប្រហែល៥០០ម៉ែត្រទើបឈប់បាននាំគ្នាជិះម៉ូតូចូលផ្ទះ។

បន្ទាប់មកក៏យកដាវ និងកាំបិតដាក់ក្នុងកែបម៉ូតូបបួលគ្នាជិះម៉ូតូដើរលេង ទៅកញ្ចុះលក់ដូរដងព្រែកស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ពេលក្រុមបក្សពួកខ្លួនកំពុងអង្គុយលេង ស្រាប់តែសមត្ថកិច្ចមកដល់បានឃាត់ពួកខ្លួនទាំង៦នាក់ និងដកហូតវត្ថុតាងកាំបិត និងដាវនៅក្នុងកែបម៉ូតូរបស់ពួកខ្លួន។

ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់មុខសញ្ញាក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត និងបានសុំយោបល់ លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងទាំង ៦នាក់នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។
រហូតដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានបញ្ជូនក្រុមក្មេងទំនើងទៅផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមច្បាប់៕



-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន7 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)