ព័ត៌មាន
អនុគម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង សម្រេចលទ្ធផលបានប្រមាណ ៩៦,០៤%
កំពង់ឆ្នាំង៖ គិតមកដល់ចុងខែធ្នូ ឆ្នាំ២០២៤នេះ អនុគម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ ទំនប់ការពារទឹកជំនន់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ សម្រេចលទ្ធផលជារួមបានប្រមាណ៩៦,០៤%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២៥ ។ គម្រោងនេះ ធ្វើឡើងក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមរយះក្រសួងសាធារណការ និងដឹកជញ្ជូន ។
លោក សែម គឹមជឿន ប្រធានគ្រប់គ្រងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប បានថ្លែងថា អនុគម្រោងសាងសង់ប្រព័ន្ធលូ ទំនប់ការពារទឹកជំនន់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមសាងសង់តាំងពីខែសីហា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូវ្ត ពាក់ព័ន្ធនឹងវិស័យទឹកកខ្វក់នេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បាន និងកំពុងពន្លឿនហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ផងដែរ នោះគឺការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកខ្វក់ ដែលកំណត់អំពីក្របខណ្ឌគតិយុត្តក្នុងការគ្រប់គ្រង ការអភិវឌ្ឍន៍ ការសាងសង់ ការជួសជុលថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា សំដៅធានាបាននូវប្រសិទ្ធភាព គុណភាព សុវត្ថិភាព និរន្តរភាព នៃប្រព័ន្ធទឹកកខ្វក់ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ និងកិច្ចការពារបរិស្ថាន។ ក្នុងការសាងសង់នេះ បានធ្វើអោយប៉ះពាល់ទៅលើផ្លូវកៅស៊ូប្រភេទAC, ផ្លូវកៅស៊ូប្រភេទDBST, និងផ្លូបេតុង១ចំនួនក្នុងក្រុងកំពង់ឆ្នាំង តែក្រុមការងារបានជួសជុលជូនវិញជាបណ្តើរៗ និងរួចរាល់នៅក្នុងខែមករាខាងមុខនេះ សូមប្រជាពលរដ្ឋទាំងអស់យោគយល់អធ្យាស្រ័យផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវការអរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ធនាគារអភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយោគយល់អធ្យាស្រ័យដល់ក្រុមការងារសាងសង់អនុគម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ ទំនប់ការពារទឹកជំនន់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១នេះ និងបានខិតខំរួមសហការគ្នាយ៉ាងសកម្ម ធ្វើឱ្យសម្រេចបានជាស្ថាពរនូវសមិទ្ធផលនេះឡើង រហូតបានេជិតរួចរាល់១០០%។ បន្ថែមពីនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យអ្នកពាក់ព័ន្ធទាំងអស់គ្នា សូមចូលរួមថែរក្សាការពារ ធ្វើយ៉ាងណាឱ្យគម្រោងមួយនេះស្ថិតស្ថេរគង់វង្ស ប្រើប្រាស់បានយូរអង្វែងទៅអនាគត៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN