ព័ត៌មាន
UNIFIL ជំរុញឱ្យអ៊ីស្រាអែលដកទ័ពតាមការសន្យាពីលីបង់ភាគខាងត្បូង ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់អាយុកាលមួយខែ
កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) បានអំពាវនាវដល់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះឲ្យដកទ័ពតាមការការសន្យាដែលបានកំណត់ចេញពីទឹកដីលីបង់ភាគខាងត្បូង ដោយលើកឡើងនូវអ្វីដែលខ្លួនហៅថាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី ២៧ ខែវិច្ឆិកាជាមួយក្រុមប្រដាប់អាវុធលីបង់គាំទ្រដោយអ៊ីរ៉ង់។
អ៊ីស្រាអែល និងក្រុមហេសបូឡា បានយល់ព្រមលើបទឈប់បាញ់រយៈពេល ៦០ ថ្ងៃក្រោមការសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យមានការដកទ័ពអ៊ីស្រាអែលជាដំណាក់កាលបន្ទាប់ពីសង្រ្គាមអស់រយៈពេលជាងមួយឆ្នាំ ស្របតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ ២០០៦ ដែលបានបញ្ចប់ជម្លោះដ៏ធំចុងក្រោយរបស់ពួកគេ។
នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមុ្នហេសបូឡា ត្រូវែចាកចេញពីទីតាំងនៅភាគខាងត្បូងលីបង់ទៅភាគខាងជើងនៃទន្លេ Litani ដែលលាតសន្ធឹងចម្ងាយប្រហែល៣០គីឡូម៉ែត្រ ភាគខាងជើងនៃព្រំដែនជាមួយអ៊ីស្រាអែល រួមទាំងការដកទ័ពអ៊ីស្រាអែលទាំងស្រុងពីភាគខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយUNIFIL បានសម្តែងការព្រួយបារម្ភចំពោះអ្វីដែលខ្លួនបាននិយាយថា ជាការបន្តការបំផ្លិចបំផ្លាញដោយកងកម្លាំងអ៊ីស្រាអែលនៃតំបន់លំនៅដ្ឋាន ដីស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងត្បូងប្រទេសលីបង់ ដោយចាត់ទុកថានេះគឺជាការរំលោភលើសេចក្តីសម្រេច១៧០១ របស់អង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍បាននិយាយថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ បន្តជំរុញឱ្យមានការដកចេញទាន់ពេលវេលានៃកងកម្លាំងការពារអ៊ីស្រាអែល និងការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធលីបង់ តាមទីតាំងរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងការអនុវត្តពេញលេញនៃសេចក្ដីសម្រេច១៧០១ ជាមាគ៌ាគ្រប់ជ្រុងជ្រោយឆ្ពោះទៅរកសន្តិភាព៕

-
ព័ត៌មាន6 days ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន5 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន5 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន22 hours ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
-
ព័ត៌មាន1 week ago
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
-
ព័ត៌មាន4 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន