ព័ត៌មាន
តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព
តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព ឆ្នាំ២០២៤ ដែលបានដំណើការបើកវគ្គចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានរយៈពេល៩១ថ្ងៃ និងកម្លាំងហ្វឹកហ្វឺនរៀនសូត្រ ចំនួន៥៣នាក់ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា បច្ចុប្បន្ន ការងារហ្វឹក ហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេន ជំនាន់ក្រោយ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព មិនអនុញ្ញាតឱ្យជនណា ឬក្រុមណាមកបំផ្លាញបានឡើយ ត្រូវរក្សាសាមគ្គីភាព និងស្មោះត្រង់ជានិច្ចជាមួយប្រមុខរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលគ្រប់ពេលវេលា ព្រោះប្រទេសជាតិមានសន្តិភាពមកដល់ពេលនេះ ដោយារីភាព ឯកភាពគ្នា និងការស្មោះត្រង់ និងត្រូវពង្រឹងពង្រីកការងារការកសាងធនធានមនុស្ស និងការកសាងអង្គភាពរបស់ខ្លួន ។
លោកជំទាវ បានបន្តថា នាយ-ពលទាហានទាំងអស់ ត្រូវបន្តយកចិត្តទុក្ខដាក់សិក្សារៀនសូត្រការ ងារអប់រំចិត្តសាស្ត្រ បទវិន័យ លក្ខន្តិកៈ កងយោពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តិផ្សេងៗដែលជាច្បាប់របស់រដ្ឋ និងខិតខំបន្តស្រាវជ្រាវឯកសារថ្មីៗបន្ថែមទៀត បន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អជានិច្ច ហើយត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តគោល នយោបាយយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាល។
ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ ទី៥ បានមានប្រសាសន៍ថា ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ជាឱកាស សម្រាប់កងទ័ពត្រូវខិតខំហ្វឹកហ្វឺន បំប៉ន ពង្រឹងសមត្ថភាព ជំនាញ យុទ្ធវិធី ឱ្យបានស្ទាត់ ដើម្បីធានាបាននូវ កិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ បូរណភាពទឹកដី ដែលជាកាតព្វកិច្ចរបស់យោធិន គ្រប់រូប ពិសេសយោធិនវ័យក្មេង ជាអ្នកបន្តភារកិច្ចពីរៀមច្បងដែលមានវ័យចាស់។
ឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ពេលចូលបម្រើការនៅក្នុងអង្គភាពខ្លួនវិញ គឺ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ឈរលើមនសិការស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់រាល់តួនាទី និងភារកិច្ចរបស់កងទ័ព ដើម្បីពង្រឹងប្រៀបការពារជាតិ អធិបតេយ្យ បូរណភាពទឹកដី រក្សាឱ្យបានសុខសន្តិភាព និងការអភិវឌ្ឍ ។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះនាយ-ពលទាហានតំ បន់ប្រតិបត្តិការសឹករងប៉ៃលិនទាំងអស់ ដែលកន្លងមក ក្រៅពីភារកិច្ចស្នូលរបស់កងទ័ព គឺអង្គភាពបានខិតខំប្រឹងប្រែងបំពេញបេសកកម្មជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ ដ ខ្យល់កន្រ្តាក់ ទឹកជំ នន់ និងការងារមនុស្សធម៌យ៉ាងសកម្ម ដោយមិនគិតការនឿយហត់ ឬយប់ថ្ងៃឡើយ ឈរលើភក្តីភាព រវាងកងទ័ព និងប្រជាជន ទីណាមានប្រជាជនជួបលំបាក ទីនោះមានមុខកងទ័ពចុះជួយជានិច្ច ៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN