ព័ត៌មាន
រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើក៧ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដូនពេញ បេីកកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញដល់មន្រ្តីពាក់ព័ន្ធបន្តមប្រើការងារបន្តទផតឲ្យល្អប្រសើរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌដូនពេញបេីកកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ជឹម សុទ្ធី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ តំណាងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួម ពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, លោកប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣, និងលោកតំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌ។
លោក ជឹម សុទ្ធី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ តំណាងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងផងដែរថា ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈ ពិនិត្យ និងអនុម័តលើច្បាប់ និងសេចក្តីព្រាងកំណត់ហេតុ , សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំឆ្នាំ២០២៤ និង ពិនិត្យ និងអនុម័តសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៥-ឆ្នាំ២០២៧ របស់រដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ពិនិត្យ និងអនុម័តសេចក្តីព្រាង តារាងបែងចែរ់រង្វាន់លើកទឹកចិត្ត ប្រចាំខែធ្នូ ឆ្នាំ២០២៤ ដែលទទួលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ។
លោក ជា ខេមា អភិបាលខណ្ឌបានលើកឡើងថា ក្រៅពីកិច្ចការងារផ្តល់សេវាលើតម្រូវការឯកសារនេះដែរ រដ្ឋបាលខណ្ឌដូនពេញ ក្នុងអាណត្តិទី៤របស់ក្រុមប្រឹក្សាខណ្ឌ នឹងបន្តដាក់ចេញនូវកិច្ចការងាររដ្ឋបាលជាច្រើនទៀត ពិសេសការពង្រឹងឱ្យបានខ្ពស់លើបញ្ហាសន្តិសុខ ដើម្បីធានាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យរស់នៅប្រកបដោយភាពសុខុដុមរមនាផងដែរ។
ក្នុងនោះដែរ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ផងដែរ ដោយថ្លែងអំណរអរគុណ ដល់ប្រធានក្រុមប្រឹក្សារ និងសមាជិក រួមទាំងមន្រ្តីជំនាញទាំងអស់ក្នុងរដ្ឋបាលខណ្ឌ ដែលបានបម្រើការងារ និងជាប្រយោជន៍ ដល់សង្គមនិងប្រជាពលរដ្ឋ ។ លោកអភិបាលបានសង្កត់ធ្ងន់ថា មន្រ្តីត្រូវចេះសហការសាមគ្គីគ្នាការងារផ្ទៃក្នុង ជាធ្លុងមួយ ទើបការងារសម្រេចបានល្អប្រសើរ៕
អត្ថបទ៖ កុម្ភៈ

-
ព័ត៌មាន4 days ago
អតីតសកម្មជនបក្សភ្លើងទៀននៅស្រុកត្រាំកក់២៣នាក់ សម្រេចចូលរួមជីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 day ago
សម្តេចធិបតី៖ រាជរដ្ឋាភិបាលខ្ចីលុយបរទេសមកយកអភិវឌ្ឍន៍ប្រទេស មិនមែនយកមកបើកប្រាក់ខែជូនមន្រ្តីរាជការទេ
-
ព័ត៌មាន3 days ago
មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ចុះជួបប្រជានេសាទ និងណែនាំពួកគាត់ ឲ្យប្រើឧបករណ៍ស្របច្បាប់ស្តីពីជលផល
-
កីឡា1 week ago
អ្នកចាំទី Barcelona, Ter Stegen ជាពីរបួសរយៈពេលវែងតែ Lewandowski ត្រូវអវត្តមានមួយរយៈ
-
ព័ត៌មាន1 day ago
សម្ដេចធិបតីជំរុញឱ្យវិស័យឯកជន និងអ្នកធុរកិច្ចស្វែងរកសក្ដានុពលវិនិយោគបន្ថែមនៅខេត្តទិសនីរតី
-
ព័ត៌មាន1 day ago
សម្តេចធិបតី៖ ខេត្តតាកែវនឹងកាន់តែមានសក្តានុពលលើផ្នែកឧស្សាហកម្ម និងកម្មន្តសាលក្រោយពង្រីកផ្លូវ គោក និងផ្លូវទឹក
-
ព័ត៌មាន1 day ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣៣ ,៣១ និងផ្លូវជាតិលេខ៤១
-
ព័ត៌មាន1 day ago
សម្ដេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចឯកឧត្តម ស៊ី ជីនពីង ជាសារបង្ហាញទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ចិន