ព័ត៌មាន
អាជ្ញាធរខេត្តកំពតអំពាវនាវឲ្យមានការចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់រូបភាព និងគ្រប់ទម្រង់
កំពត ៖ ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា អំពើជួញដូរមនុស្សជាបទល្មើសដ៏សាហាវ បំផ្លាញសេចក្តីថ្លៃថ្នូរ សិទ្ធិមនុស្ស សន្តិសុខផ្លូវកាយផ្លូវចិត្ត រហូតដល់អាយុជីវិតមនុស្សក្មេងចាស់ប្រុសស្រី ដោយមធ្យោបាយផ្សេងៗ និងឈានទៅដល់ការបំផ្លាញដំណើរការអភិវឌ្ឍន៍សង្គមជាតិ។ ហើយការបង្ការទប់ស្កាត់ជាអាទិភាពចម្បង ក្នុងការអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលទាមទាឲ្យមានការចូលរួមទាំងអស់គ្នា។
ថ្លែងក្នុងទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាត អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគ្គសម័យឌីជិថល” ដែលបានរៀបចំឡើងនៅសាលបូកគោ ខេត្តកំពតនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ មុយ វីរ័ត្ន អភិបាលរងខេត្តកំពត បានគូសបញ្ជាក់ថា បច្ចុប្បន្នដោយសាររបបគំហើញ នៃយុគ្គសម័យបច្ចេកវិទ្យាឌីជិថល ពិសេសនៅលើបណ្តាញទំនាក់ទំនងសង្គម បានជះផលវិជ្ជាន និងអវិជ្ជមានដល់សង្គម បង្កើតឲ្យមានបទល្មើសអនឡាញ ក្នុងនោះមានករណីឆបោក ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ និងការជួញដូរមនុស្សជាដើម ដោយប្រើធម្យោបាយផ្សេងៗជាច្រើន។
ដើម្បីកាត់បន្ថយ និងចូលរួមលប់បំបាត់បទល្មើសអនឡាញ ពិសេសការជួញដូរមនុស្សគ្រប់ទម្រង់ កម្ពុជាមានយុទ្ធនាការធំៗចំនួន២ គឺអន្តរសាសនាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលតែងរៀបចំនៅថ្ងៃទី២០ ខែសីហា និងទិវា១២ ធ្នូ នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបញ្ជ្រាបការយល់ដឹង និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ សិស្សនិស្សិត យុវជន អាជ្ញាធរ មន្ត្រីពាក់ព័ន្ធឲ្យចូលរួមទប់ស្កាត់ទាំងអស់គ្នា ព្រោះអំពើជួញដូរមនុស្សជាបទល្មើសដ៏សាហាវ បំផ្លាញសេចក្តីថ្លៃថ្នូរ សិទ្ធិមនុស្ស សន្តិសុខផ្លូវកាយ ផ្លូវចិត្ត រហូតដល់អាយុជីវិត មនុស្សក្មេងចាស់ ប្រុសស្រី ដោយមធ្យោបាយផ្សេងៗ។
លោកជំទាវបានសង្កត់ធ្ងន់ថា អាជ្ញាធរ មន្ទីរ អង្គភាពជុំវិញខេត្ត បានរួមសហការគ្នាយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្របង្ការ បង្ក្រាប សង្គ្រោះ ផ្តន្ទារទោស និងការពារប្រជាជន និងជនបរទេសមកស្នាក់នៅកម្ពុជា ក៏ដូចជាខេត្តកំពត ឲ្យមានសុវត្ថិភាព រួចផុតពីការជួញដូរមនុស្ស បន្តបោសសម្អាតមិនឲ្យជនល្មើសយកទឹកដីកម្ពុជា ជាជម្រកនៃឧក្រិដ្ឋកម្មបានឡើយ៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN