ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំឲ្យមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះជនបរទេសចេញ-ចូល
ភ្នំពេញ ៖ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឲ្យអគ្គនាយករដ្ឋានអន្តោប្រ វេសន៍បន្តត្រួតពិនិត្យឲ្យបានហ្មត់ចត់បន្ថែមទៀតចំពោះការចេញ-ចូលរបស់ជនបរទេស,ត្រូវបង្កើនការគ្រប់គ្រងនៃការស្នាក់នៅរបស់ជនបរទេស រួមទាំងចុះត្រួតពិនិត្យឲ្យបានគ្រប់រោងចក្រសហគ្រាស់ដែលមាន ជនបរទេសស្នាក់នៅ ដើម្បីថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។
ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ចាប់ពីពេលនេះទៅត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការចេញ-ចូលរបស់ជនបរទេសឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការទប់ស្កាត់មិនឱ្យនាររៀតចលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរនៃការថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។
ចំពោះការងារគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្តនាយឧត្តមសេនីយ៍បានណែនាំឲ្យបង្កើនសកម្មភាពគ្រប់គ្រងវត្តមានស្នាក់នៅឱ្យបានច្បាស់លាស់តាមស្មារតីនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពី អន្តោប្រវេសន៍ ពិសេសត្រូវចាត់តាំងការអនុវត្តឱ្យបានជោគជ័យនូវផែនការលេខ ០០៣ផក របស់ ក្រសួងមហាផ្ទៃ។ ហេតុនេះ ស្នើដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យទទួលលទ្ធផលល្អ ដោយហេតុថាប្រតិបត្តិករសំខាន់ក្នុងការអនុវត្តផែនការខាងលើ គឺប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលមានតួនាទីគ្រប់គ្រងជនបរទេសនៅតាមមូលដ្ឋានរបស់ខ្លួន សំដៅធានាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
ជាមួយនោះ ត្រូវណែនាំដល់ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងលំនៅឋានគ្រប់ប្រភេទដែលមានជនបរទេសស្នាក់នៅ ឱ្យបានយល់ច្បាស់អំពីកាតព្វកិច្ចនៃការរាយការណ៍វត្តមានស្នាក់នៅរបស់ជនបរទេសទៅក្នុងប្រព័ន្ធ FPCS និងត្រូវចាត់វិធានការក្នុងការផាកពិន័យដល់ម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានណាដែលមិនបានរាយការណ៍អំពីវត្តមានជនបរទេសដែលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាគតិយុត្តជាធរមាន។
ចំពោះការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ត្រូវបន្តផ្សព្វផ្សាយ និងជំរុញឱ្យអ្នកដែលគ្រប់អាយុ និងអ្នកដែលត្រូវបន្តសុពលភាព មកដាក់ពាក្យស្នើសុំប័ណ្ណ និងបន្តសុពលភាព ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យបានទាន់ពេលវេលា ព្រមទាំងបំពេញកាតព្វកិច្ចនានា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ជាមួយនេះត្រូវចាត់វិធានការតឹងរឹង និងម៉ឺងម៉ាត់ចំពោះជនណាដែលរឹងរូស។
ត្រូវបន្តកិច្ចសហការល្អជាមួយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការងារអធិការកិច្ចហត្ថពលកម្មបរទេស ដោយត្រូវខិតខំចុះឱ្យអស់គោលដៅនៃសហគ្រាស គ្រឹះស្ថាន។ ទន្ទឹមនេះ ត្រូវពង្រីកវិសាលភាពអធិការកិច្ចឱ្យដល់ទីតាំងរោងចក្រ សហគ្រាស កសិដ្ឋាន អាជិវកម្ម ដែលស្ថិតនៅតំបន់ដាច់ស្រយ៉ាល តំបន់ជាប់ព្រំដែន ឬដែនកះជាម -ត្រូវបន្តខិតខំចាត់វិធានការស្រាវជ្រាវសើបអង្កត ស្វែងរកមុខសញ្ញាជនបរទេសដែលលួចជ្រៀតចូលមកស្នាក់នៅខុសច្បាប់និងប្រព្រឹត្តបទល្មើសនានា ដោយបង្កើនកិច្ចសហការ ផ្លាស់ប្តូរព័ត៌មានជាមួយសមត្ថកិច្ចបរទេសជាមិត្ត ដើម្បីទទួលបានព័ត៌មានទាក់ទងមុខសញ្ញានានា និងត្រូវមានវិធានការគ្រប់គ្រងជនបរទេសឱ្យបានម៉ត់ចត់ ធ្វើយ៉ាងណាឱ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ ដើម្បីបម្រើដល់គោលនយោបាយទេសចរណ៍ និងទាក់ទាញវិនិយោគិនបរទេសចូលមកក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត៕
អត្ថបទ ៖ បាន ចក់









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN